រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ផ្សព្វផ្សាយឪ្យអនុវត្តជាផ្លូវការ "ផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តព្រះសីហនុ ឆ្នាំ២០២៦-២០៣០"
AKPខេត្តព្រះសីហនុ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ ២០២៦– ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួង ទេសចរណ៍ និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះ សីហនុ អញ្ជើញពិធីផ្សព្វផ្សាយឪ្យអនុវត្តជាផ្លូវការ "ផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តព្រះសីហនុឆ្នាំ២០២៦-២០៣០" នៅសណ្ឋាគារឆ្នេរឯករាជ្យ ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ ។
ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ នារសៀលថ្ងៃចន្ទទី១៤ ខែកញ្ញា ឆ្នាំ២០២៦ បានថ្លែងថា ពិធីប្រកាសដាក់ឱ្យប្រើប្រាស់ផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តព្រះសីហនុ ឆ្នាំ២០២៦- ២០៣០ ក្នុងគោលបំណងជំរុញការធ្វើពិពិធកម្មផលិតផលទេសចរណ៍រួម ចំណែកការអភិវឌ្ឍសេដ្ឋកិច្ចជាតិ តាមរយៈការ បង្កើតការងារ និងឱកាសមុខរបរជូនប្រជាពលរដ្ឋ។ វិស័យទេសចរណ៍ខេត្តព្រះសីហនុ មានការអភិវឌ្ឍរីក ចម្រើនគួរឱ្យកត់សម្គាល់ពីមួយឆ្នាំទៅមួយឆ្នាំដោយ មានការយកចិត្តទុកដាក់ពី រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

រដ្ឋបាលខេត្តបានបន្តជំរុញការអភិវឌ្ឍ និងកែលម្អរហេដ្ឋារចនាម្ព័ន្ធ និងដឹកជញ្ជូនទេសចរណ៍ ជំរុញការទាក់ទាញវិនិ យោគបង្កើតផលិតផលទេសចរណ៍ថ្មីៗ ការធ្វើពិពិធកម្មផលិតផលទេស ចរណ៍ (វិថីម្ហូបអាហារ និងអេកូទេសចរណ៍។ល។ ការពង្រឹងស្តង់ដាសម្បទា និងសេវាកម្មទេសចរណ៍ ការបណ្ដុះបណ្ដាលធនធានមនុស្ស និងបច្ចេកវិទ្យា,ការជំរុញការផ្សព្វផ្សាយនិងទាក់ទាញទេសចរណ៍, ការ បង្កើតនូវគោលដៅទេស ចរណ៍ខេត្តព្រះសីហនុ, ការរៀបចំវេទិកា និងព្រឹត្តិការណ៍ទេសចរណ៍នានា, ការពង្រឹង និងគ្រប់គ្រងផលប៉ះ ពាល់អវិជ្ជមានលើវិស័យទេសចរណ៍, ការគ្រប់គ្រងធនធានធម្មជាតិ និងវប្ប ធម៌,ការពង្រឹងសណ្ដាប់ធ្នាប់ និងអនាម័យបរិស្ថាន, ការពង្រឹងសន្តិសុខ និងសុវត្ថិភាពទេសចរណ៍ ជាពិសេសការដាក់ចេញនូវគោលនយោបាយ និង យុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ទេសចរណ៍ជាតិ និងការចូលរួមយ៉ាងសកម្ម បុរេសកម្ម និងអន្តរសកម្ម ពីគ្រប់ភាគីពាក់ព័ន្ធ។


ឆ្នាំ២០២៥ ខេត្តព្រះសីហនុ ទាក់ទាញ និងទទួលបាន ភ្ញៀវទេសចរមកសម្រាកកម្សាន្តប្រមាណជិត ៥លាននាក់។ ដោយឡែករយៈពេល ៨ខែឆ្នាំ២០២៦ នេះ ខេត្តព្រះសីហនុទទួល បានភ្ញៀវសរុបចំនួន ៣.៣០៩.៨៥៨នាក់ កើនឡើង ០,២៥% ធៀបនឹង ៨ខែឆ្នាំ២០២៥ ក្នុងនោះ ភ្ញៀវជាតិចំនួន ៣.០០៨.៨៣៨នាក់ ថយចុះ ០,៥៦% និងភ្ញៀវបរទេស ៣០១.០២០នាក់ កើនឡើង ៩,០៥% ។ ដើម្បីអភិវឌ្ឍវិស័យសេដ្ឋកិច្ច និងទេស ចរណ៍ស្របតាមផែនការ មេអភិវឌ្ឍខេត្តព្រះសីហនុឱ្យក្លាយទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងខេត្តជាប់ឆ្នេរសមុទ្រកម្ពុជា ទៅជារបៀងសេដ្ឋកិច្ចពហុបំណង និងប្រទាក់ក្រឡារបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសត្រៀម រៀបចំព្រឹត្តិការណ៍បុណ្យ សមុទ្រលើកទី១២ នៅអំឡុងខែធ្នូ ឆ្នាំ២០២៦ ខាងមុខនេះ ។
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានប្រកាសផ្សព្វផ្សាយឪ្យអនុវត្តជាផ្លូវការផែនការអភិវឌ្ឍន៍ជាផ្លូវការ "ផែនការអភិវឌ្ឍ៍ទេសចរណ៍ខេត្តព្រះសីហនុឆ្នាំ២០២៦- ២០៣០" ខេត្តព្រះសីហនុ ជាខេត្តសំខាន់ទី៤ ដែល ក្រសួងទេសចរណ៍បាន ប្រកាសេផែនការអភិវឌ្ឍន៍វិស័យទេសចរណ៍ ដែលជាផែនទីបង្ហាញផ្លូវលើវិស័យទេសចរណ៍ខេត្តព្រះសីហនុ ។

ឯកឧត្តម រដ្ឋមន្ត្រីទេស ចរណ៍ បានថ្លែងអំណរគុ ណអភិបាលខេត្ត មន្ទីរអង្គភាពពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធ ជានិច្ចកាល បានផ្តល់ភាពកក់ក្តៅដល់ភ្ញៀវទេសចរ និងអ្នកវិនិ យោគិន ព្រមទាំងកោតសរសើរសមិទ្ធផលដែល បានលេចធ្លោខេត្តដណ្ដើមបានពានរង្វាន់ជាបន្តប ន្ទាប់។ ខេត្តព្រះសីហនុមានការអភិវឌ្ឍយ៉ាងឆាប់រហ័សនូវសោភ័ណភាពទីក្រុង ទីតាំងកម្សាន្ត រូបសំណាក បានរួមចំណែក ទាក់ទាញភ្ញៀវជាតិ អន្តរជាតិ និងបង្ហាញស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការប្រមូលផ្តុំធាតុចូល ស្របតាមចក្ខុវិស័យសេដ្ឋកិច្ចពហុបំណងប្រទាក់ក្រឡាគ្នា សម្រាប់កៀរគរទាក់ ទាញតាមចក្ខុវិស័យកម្រិតអន្តរជាតិ ការប្រកួតប្រជែងជាទីក្រុងធំទី២ នៃកម្ពុជាប្រកបដោយចិរភាព ។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានកំណត់ប៉ូលសេដ្ឋកិច្ចចំនួន៤ ក្នុងនោះ ១.សៀមរាប ២.រាជធានីភ្នំពេញ ៣.តំបន់ភូមិភាគឥសាន្ត ៤.ខេត្តតំបន់ឆ្នេរ K4 ប៉ូលទាំង៤នេះ មានសារ សំខាន់ដូចគ្នា មានភាពប្រទាក់ក្រឡាគ្នា យើងត្រូវរួមគ្នារំលេច ប៉ូលសេដ្ឋកិច្ចទាំង៤ របស់កម្ពុជា ហើយខេត្តព្រះសីហនុ មានសក្តានុពលសម្បុរបែបមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ មានស្ថេរភាពភាពនយោបាយ យើងសង្ឃឹមនឹងជឿជាក់ថា ខេត្តព្រះសីហនុ ក្លាយជាគោលដៅ ទេសចរណ៍ដ៏សម្បូរបែប ភ្ញៀវទេសចរទស្សនាខេត្តព្រះសីហនុកាន់តែច្រើនឡើងថែមទៀត ៕
ដោយ៖ ងូ សុមុនី





