ចិនបាញ់បង្ហោះក្រុមផ្កាយរណបស្ទង់មតិពីចម្ងាយថ្មីៗ
AKP ភ្នំពេញ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ -- ប្រទេសចិនបានបាញ់បង្ហោះផ្កាយរណបស្ទង់មតិពីចម្ងាយចំនួន ២ក្រុមថ្មីទៀតចេញពីមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប Jiuquan ដែលស្ថិតនៅភាគពាយព្យនៃប្រទេសចិន។
ផ្កាយរណបយៅហ្គាន់-៥៣ (Yaogan-53) និងផ្កាយរណបយៅហ្គាន់-៥៦ (Yaogan-56) ត្រូវបានបាញ់បង្ហោះនៅម៉ោង ៥:០០ នាទីល្ងាច (ម៉ោងនៅទីក្រុងប៉េកាំង) ដោយប្រើប្រាស់រ៉ុក្កែតដឹកជញ្ជូន Long March-4B ហើយពួកវាបានចូលទៅក្នុងគន្លងគោចរដែលបានកំណត់ទុកជាមុនដោយជោគជ័យ។
ផ្កាយរណបទាំងនេះត្រូវបានប្រើប្រាស់ជាចម្បងសម្រាប់ការពិសោធន៍វិទ្យាសាស្ត្រ ការស្ទង់មតិលើដីធ្លី និងធនធានធម្មជាតិ ការប៉ាន់ប្រមាណទិន្នផលដំណាំ ក៏ដូចជាការបង្ការ និងកាត់បន្ថយផលប៉ះពាល់ពីគ្រោះមហន្តរាយ។
ការបាញ់បង្ហោះនេះគឺជាបេសកកម្មលើកទី៦៦៦ របស់រ៉ុក្កែតដឹកជញ្ជូនស៊េរី Long March៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





