អភិបាលរងខេត្តកំពង់ធំ៖រាជរដ្ឋាភិបាលកម្ពុជាកសាងធនធានមនុស្សដែលមានចំណេះដឹង សមត្ថភាព គុណធម៌ និងស្មារតីទទួលខុសត្រូវខ្ពស់
AKPកំពង់ធំថ្ងៃទី១២ខែកញ្ញាឆ្នាំ២០២៦--
លោកស្រី លំ គន្ធារី អភិបាលរងខេត្តកំពង់ធំបានថ្លែងថារាជរដ្ឋាភិបាលកម្ពុជាកសាងធនធានមនុស្សដែលមានចំណេះដឹង សមត្ថភាព គុណធម៌ និងស្មារតីទទួលខុសត្រូវខ្ពស់។

លោកស្រី លំ គន្ធារី បានថ្លែងក្នុងពិធីប្រគល់វិញ្ញាបនបត្របញ្ចប់ការសិក្សា បណ្ណសរសើរនិងពានរង្វាន់ ជូនដល់សិស្សជ័យលាភីនិទ្ទេស A និងសិស្សពូកែ ប្រចាំឆ្នាំសិក្សា២០២៥-២០២៦ របស់សាលារៀនអារីហ្សូនសាខាខេត្តកំពង់ធំ ប្រមាណជាង២០០នាក់នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ ២០២៦នៅភូជនីដ្ឋានឡូវគឹមសេងក្រុងស្ទឹងសែនខេត្តកំព ង់ធំ។
លោកស្រីអភិបាលរងខេត្តបានបញ្ជាក់ថាខ្ញុំ។ពិតជាមោទនភាព យ៉ាងក្រៃលែង ដែលបានឃើញទឹកមុខញញឹមប្រិមប្រិយពោរពេញដោយក្តីសង្ឃឹមនិងថាមពលសិស្សានុសិស្សទាំងអស់ហើយស្នាមញញឹមនិងភាពជោគជ័យរបស់ក្មួយៗនៅថ្ងៃនេះគឺជាសក្ខីភាពបញ្ជាក់យ៉ាងច្បាស់ពីការខិតខំប្រឹងប្រែង ភាពអត់ធ្មត់ និងការតស៊ូជម្នះរាល់ឧបសគ្គក្នុងការសិក្សា។ជាងនេះទៅទៀតនេះក៏ជាផ្លែផ្កាដែលកើតចេញពីការលះបង់ញើសឈាមមិនចេះនឿយហត់របស់មាតាបិតានិងការបង្ហាត់បង្រៀនប្រកបដោយវិជ្ជាជីវៈរបស់លោកគ្រូ អ្នកគ្រូផងដែ។
លោកស្រីបញ្ជាក់ថាពិធីដ៏មានអត្ថន័យនាថ្ងៃនេះអាចប្រព្រឹត្តទៅបាន ដោយសារប្រទេសជាតិយើងមានសុខសន្តិភាពពេញលេញ និងការអភិវឌ្ឍលើគ្រប់វិស័យ ពិសេសការអនុវត្តនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងភាពប៉ិនប្រសប់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលបានកំណត់យក"ការអភិវឌ្ឍមូលធនមនុស្ស"ជាអាទិភាពទី១ ក្នុងចំណោមអាទិភាព ទាំង៥។

ក្នុងឱកាសនោះលោកអភិបាលរងខេត្តស្រីបានផ្តាំផ្ញើចំពោះថ្នាក់ដឹកនាំ និងគណៈគ្រប់គ្រងសាលា៖១.សូមបន្តដឹកនាំសាលាដោយឈរលើចក្ខុវិស័យ វិន័យ គុណធម៌ តម្លាភាពនិងការទ ទួលខុសត្រូវខ្ពស់ ដោយយកគុណភាពអប់រំ និងការអភិវឌ្ឍសិស្សជាគោល និងបង្កើតបរិយាកាសសិក្សាដែលមានសុវត្ថិភាពនិងបរិយាបន្ននិងសូមបន្តធ្វើទំនើបកម្ម កម្មវិធីសិក្សា ដើម្បីផ្តល់ឱកាសឱ្យសិស្សបានបញ្ចេញសក្តានុពលរបស់ខ្លួនឱ្យអស់លទ្ធភាព។២.ចំពោះលោកគ្រូ អ្នកគ្រូប្រកាន់ខ្ជាប់នូវវិជ្ជាជីវៈ និងស្មារតីជាគ្រូបង្រៀនព្រោះលោកគ្រូ អ្នកគ្រូមិនត្រឹមតែជាអ្នកផ្តល់ចំណេះដឹងប៉ុណ្ណោះទេ ប៉ុន្តែជាអ្នកបណ្តុះបណ្តាលសីលធម៌ គុណតម្លៃ និងក្តីស្រមៃរបស់សិស្ស។ សូមបន្តជួយសិស្សឱ្យ"ចេះរៀន ចេះគិត ចេះធ្វើ ចេះរស់នៅជាមួយអ្នកដទៃ និងមានសមត្ថភាពប្រឈមមុខនឹងការផ្លាស់ប្ដូរ"។ លោកគ្រូអ្នកគ្រូ គឺជាត្រីវិស័យ ដ៏សំខាន់ក្នុងការតម្រង់ទិសសិស្សានុសិស្សឱ្យដើរលើផ្លូវត្រូវ និងក្លាយជាពលរដ្ឋសកលដែលប្រកប ដោយសីលធម៌។៣.ចំពោះសិស្សានុសិស្ស និងជ័យលាភីទាំងអស់សូមអបអរសាទរយ៉ាងកក់ក្តៅ ចំពោះជោគជ័យនាថ្ងៃនេះ សូមបន្តថែរក្សាស្មារតីខិតខំប្រឹងប្រែងនេះតទៅទៀត។
សូមចងចាំថាចំណេះដឹងតែមួយមុខមិនទាន់គ្រប់គ្រាន់ទេ ក្មួយៗចៅៗត្រូវបំពាក់បំប៉ននូវជំនាញទន់(Soft Skills)និង៤.សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមាតាបិតា និងអ្នកអាណាព្យាបាល ចំពោះកិច្ចសហការ និងការទុកចិត្តលើប្រព័ន្ធអប់រំ «ការអប់រំដែលមានគុណភាពគឺកើតចេញពី ភាពជាដៃគូដ៏រឹងមាំរវាងសាលារៀន គ្រូបង្រៀន សិស្ស និងគ្រួសារ»។
ទន្ទឹមហ្នឹងនេះក្នុងនាមរដ្ឋបាលខេត្តកំពង់ធំលោកស្រីអភិបាលរងខេត្ត។

សូមកោតសរសើរ និងថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះគណៈគ្រប់ គ្រង បុគ្គលិក និងលោកគ្រូអ្នកគ្រូនៃស្ថាប័នអប់រំ អេជី (AG Education) ដែលមាន សាលារៀនអារីហ្សូន សាលាអន្តរជាតិហ្គេនម៉ោន មជ្ឈមណ្ឌលបណ្តុះ បណ្តាលអេជីនិងGlobal Student Cambodiaព្រមទាំងដៃគូសហការជាតិនិងអន្តរជាតិទាំងអស់ដែលបានរួមចំណែកយ៉ាងសកម្មក្នុងការបណ្តុះបណ្តាលធនធានមនុស្សនៅក្នុងខេត្តកំពង់ធំ។
លោកស្រី លឹម គន្ធានាយិកាសាលារៀនអារីហ្សូន សាខាខេត្តកំពង់ធំ បានបញ្ជាក់ថាសាលារៀនអារីហ្សូន បានផ្តល់ឱ្យសិស្សានុសិស្សនូវកម្មវិធីសិក្សាបីភាសា គឺ កម្មវិធីជាតិសឹង្ហបុរី និងចិន មានចាប់ពីកម្រិតមត្តេយ្យដល់ថ្នាក់ទី១២ សាលារៀនបានយកចិត្តទុកដាក់ខ្ពស់លើការអប់រំ ផ្នែក STEM គឺ វិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា បន្ថែមពីលើនេះសាលា មានបង្រៀនភាសាអង់គ្លេស និងភាសាចិនក្រៅម៉ោងផងដែរ។លោកស្រីបន្តថាឆ្នាំសិក្សា ២០២៥-២០២៦ មានសិស្សានុសិស្ស ១១២៥នាក់ ហើយស្ថាប័នអប់រំអេជីបានបំពេញនូវបេសកកម្មអប់រំប្រកបដោយទំនុកចិត្តដល់ មាតា បិតា អាណាព្យាបាល ក៏ដូចជាសិស្សានុសិស្សគ្រប់កម្រិតថ្នាក់ ដោយឈរលើបាវចនាទាំងបីរបស់សាលាគឺ វិន័យ សីលធម៌ និងគុណភាព ជាមូលដ្ឋាន។
ដោយឡែកបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ១០ សីហា ២០២៦ទទួលបានលទ្ធផលគួរជាទីមោទនភាពដូចខាងក្រោម៖ជ័យលាភីនិទេ្ទសAចំនួន២នាក់,និទេ្ទស Bចំនួន៧នាក់,និទេ្ទស C ចំនួន ១០នាក់,និទេ្ទស D ចំនួន ១០នាក់ននិងជ័យលាភីនិទេ្ទស E ចំនួន ៤នាក់៕
ដោយ៖ ស៊ុម វណ្ណា





