នាវាកងទ័ពជើងទឹកឥណ្ឌា ១គ្រឿង ចូលចតនៅមូលដ្ឋានសមុទ្ររាម ដើម្បីពង្រឹងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ
AKP ខេត្តព្រះសីហនុ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦---
ព្រឹកថ្ងៃសៅរ៍ទី១២ ខែកកញ្ញា ឆ្នាំ២០២៦ នាវាកង ទ័ពជើងទឹកឥណ្ឌាចំនួន ១គ្រឿង មានឈ្មោះ INS KULISH (P63) ដែលដឹកនាំដោយលោកវរនាវីទោ SURAJ KUMAR SINGH មេបញ្ជាការនាវា បានដឹកនាំនាវាកងទ័ពជើងទឹកឥណ្ឌាចូលសំចតនៅមូលដ្ឋានសមុទ្ររាម ស្ថិតនៅសង្កាត់រាម ក្រុងកំពង់សោម ខេត្តព្រះសីហនុ ប្រកបដោយសុវត្ថិភាព ក្នុងដំណើរធ្វើទស្សកិច្ចនៅ ព្រះរាជាណាចក្រកម្ពុជា រយពេល ៤ថ្ងៃ គឺចាប់ពីថ្ងៃទី១២ ដល់ ១៥ ខែកញ្ញា ឆ្នាំ២០២៦ ដើម្បីពង្រឹងចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងទឹកប្រទេសទាំងពីរ ក៏ដូចជារាជរដ្ឋាភិបាល នៃប្រទេសទាំងពីរ។

ក្នុងការចូលសុំចតនៅមូលដ្ឋានសមុទ្ររាម ក៏មានការទទួលស្វាគមន៍ពីនាយ នាយរងកងទ័ពជើងទឹកមូលដ្ឋានសមុទ្ររាម ដឹកនាំដោយលោកឧត្តមនាវីត្រី អ៉ិន សុខេមរា មេបញ្ជាការរងមូលដ្ឋានសមុទ្ររាម ។
ក្នុងឪកាសទទួលស្វាគមន៍ នាវាកងទ័ព ជើងទឹកឥណ្ឌានៅមូលដ្ឋានសមុទ្ររាម លោក ឧត្តមនាវីត្រី អ៉ិន សុខេមរា មេបញ្ជាការរងមូលដ្ឋានសមុទ្ររាម បានស្វាគមន៍ចំពោះការចូលចតរបស់នាវាកងទ័ពជើង ទឹកឥណ្ឌាលើកទី១ នៅមូលដ្ឋានសមុទ្ររាម នៃទឹកដីខេត្តព្រះសីហនុប្រកបដោយសុវត្ថិភាព និងសូមជូនពរឪ្យនាយ នាយរង និងពលនាវិកកងទ័ពជើង ទឹកឥណ្ឌាទាំងអស់ទទួល បានសុខសុវត្ថិភាពគ្រប់គ្នាក្នុងការធ្វើទស្សនកិច្ច ក៏ដូចជាការស្នាក់នៅលើទឹកដីតំបន់ឆ្នេរខេត្តព្រះសីហនុ។

លោក មេបញ្ជាការរងកង ទ័ពជើងទឹកមូលដ្ឋានសមុទ្ររាម បានឪ្យដឹងបន្ថែមទៀតថា ថ្ងៃនេះយើងបានទទួលស្វាគមន៍នាវាកងទ័ពជើងទឹកឥណ្ឌា ដែលបានចូលចត នៅមូលដ្ឋានសមុទ្ររាម ហើយ ក៏បានរៀបចំកម្មវិធីការហ្វេមិត្តភាពដែលមានរស់ជាតិឆ្ងុយឆ្ងាញ់រវាងកងទ័ព ជើងទឹកនៃប្រទេសទាំងពីរ (កម្ពុជា ឥណ្ឌា)។
ក្នុងការស្នាក់នៅ និងទស្សនៈកិច្ចក្នុងព្រះរាជាណាចក្រកម្ពុជា គណៈប្រតិភូកងទ័ពជើងទឹកឥណ្ឌាមានគម្រោងចូលជួបសម្ដែងការគួសមជាមួយ ឯកឧត្តម អភិបាល ខេត្តព្រះសីហនុ ឯកឧត្ដម មេ បញ្ជាការមូលដ្ឋានសមុទ្ររាម និងថ្នាក់ដឹកនាំក្រសួងការពារជាតិមួយចំនួន ព្រមទាំងមានកម្មវីធីលេងកីឡា មិត្តភាពរវាងកងទ័ពជើង ទឹកនៃប្រទេសទាំងពីរ រួមទាំងធ្វើលំហាត់ Operational Turaroun (ORT) and Pssage Exercise (PASSEX) រួមគ្នាផងដែរ ។

លក្ខណៈបច្ចេកទេសនាវា -INS KULISH ជាប្រភេទនាវាចម្បាំង Corvette លេខសម្គាល់ P63
-មានបណ្ដោយប្រវែង 91,16ម៉ែត្រ
-ទទឹងប្រវែង 10,46ម៉ែត្រ
-ជម្រៅទឹក 4,27ម៉ែត្រ
-ទម្ងន់ផ្ទុក 1 449តោន
-មាននាយនាវិកចំនួន 11នាក់ និងនាវិកចំនួន 120នាក់ ដឹកនាំដោយលោកវរនាវីទោ SURAJ KUMAR SINGH មេបញ្ជាការនាវា ៕
ដោយ ៖ងូសុមុនី





