សត្វពង្រូល ចំនួន៣ក្បាល ត្រូវបានលែងចូលក្នុងព្រៃធម្មជាតិ
AKP ភ្នំពេញថ្ងៃទី ១២ ខែ កញ្ញា ឆ្នាំ ២០២៦---
សត្វពង្រូលដែលជាសត្វកម្រចំនួន៣ ក្បាល ត្រូវបានមន្ទីកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ហើយនិង ខណ្ឌរដ្ឋបាលព្រៃឈើ ខេត្ត សៀមរាប ធ្វើការលែងចូលទៅក្នុងទីធម្មជាតិវិញ។

មន្ទីកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថាសត្វពង្រូលទាំងបីក្បាលនេះកាលពីថ្ងៃ ទី១១ ខែកញ្ញា ឆ្នាំ២០២៦ ខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប បានទទួល ពីលោក ហ៊ី ពិសី ប្រជាពលរដ្ឋរស់នៅភូមិស្រង៉ែ សង្កាត់ស្រង៉ែ ក្រុងសៀមរាប ខេត្តសៀមរាប ដើម្បីយកទៅដោះលែងក្នុងជម្រកព្រៃធម្មជាតិចម្ការពូជឈើគ្រញូង ភូមិសាស្ត្រ ខ្នារក្រៅ និងត្រពាំងថ្ម ឃុំកន្ទួត ស្រុកស្វាយលើ និងឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្ត សៀមរាប។

គួរបញ្ជាក់ថា ពង្រូល គឺជាប្រភេទថនិកសត្វជិតផុតពូជបំផុត ដែលត្រូវបានគេប្រទះឃើញមាននៅក្នុងប្រទេសកម្ពុជាក្នុងចំណោមប្រទេសដទៃទៀតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

តាមដងខ្លួនរបស់សត្វពង្រូលបានគ្រប់ដណ្តប់ទៅដោយស្រកាដ៏ក្រាស់ ដែលផ្តល់ជាខែលសម្រាប់ការពារខ្លួនរបស់វា។ សត្វប្រភេទនេះនៅពេលដែលទទួលរងការវាយប្រហារ តែងរមួលខ្លួនឲ្យមានរាងមូលដូចជាបាល់ដើម្បីការពារពោះរបស់វា និងខ្លួនរបស់វា។ព្រោះតែ សុភាវគតិ ការពារខ្លួន មួយបែបនេះ របស់ត្វពង្រូលដែរ វាបានផ្តល់ភាពងាយស្រួលដល់ក្រុមមនុស្សបានឃើញចាប់យកទៅជួញដូរ ឬធ្វើជាឱសថបុរាណនោះ៕
ដោយ៖មករា





