រដ្ឋបាលខេត្តកំពង់ឆ្នាំងបើកវគ្គបណ្តុះ បណ្តាល ស្តីពីការអនុវត្តកម្មវិធីជំនួយសង្គមឆ្លើយតបនឹងគ្រោះអាសន្ន
AKPកំពង់ឆ្នាំង ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦----
លោក ឈឹម វុទ្ធា អភិបាលរងខេត្តកំពង់ ឆ្នាំងបានចូលរួមក្នុងកម្មវិធីបើកវគ្គបណ្ដុះបណ្ដាល ស្តីពីការអនុវត្តកម្មវិធីជំនួយសង្គមឆ្លើយតបនឹងគ្រោះ អាសន្ន របស់រាជរដ្ឋាភិបាល នៅសាលប្រជុំសាលាខេត្ត កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ ។

ពិធីមានការអញ្ជើញចូលរួមពីលោក ស្ងួន ឌីណេ ប្រធាននាយកដ្ធានហិរញ្ញវត្ថុ នៃមូលនិធិជាតិជំនួយសង្គម លោក ឈាង ចន្ធី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទាខេត្តតំណា ងមន្ទីរពាក់ព័ន្ធ អាជ្ញាធរក្រុង ស្រុក មេឃុំ ចៅសង្កាត់ រួមនិងមន្រ្តីទទូលបន្ទុកកម្មវិធីផងដែរ ។
ក្នុងឱកាសនោះលោក ឈឹម វុទ្ធា បានលើកឡើងថា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់និងឆ្លើយតបភ្លាមៗគ្រោះមហន្តរាយផ្សេងៗដែលកើតឡើងជាយថាហេតុ។ មានយន្តកាជាច្រើនដែលត្រូវពង្រឹងសមត្ថភាពអាជ្ញាធរ សង្គមស៊ីវិល ពលរដ្ឋស្ដីពីចំណេះដឹងក្នុងការកាត់បន្ថយគ្រោះមហន្តរាយ និងការជួយសង្គមខ្លួនឯង រួមទាំងអ្នកជុំវិញខ្លួនផងដែរនៅពេលមានគ្រោះអាសន្ន។

ទន្ទឹមនឹងនេះលោកបានបន្តថា គ្រោះរាំងស្ងួតទឹកជំនន់ អាចកើតមានឡើងនៅចុងឆ្នាំនេះ ដូច្នេះបន្ទាប់ពីមានគ្រោះរាំងស្ងួត ភ្លៀងធ្លាក់ពន្យាដល់ដើមឬចុងរដូវដែលបានធ្វើឲ្យប៉ះពាល់ ដល់មនុស្សរាប់លាននាក់ អាចបង្កឲ្យមានការខាតបង់យ៉ាងធ្ងន់ធ្ងរដល់ផលដំណាំផងដែរ។ ដូច្នេះការត្រៀមបម្រុងរបសើគណកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយបញ្ហាប្រឈម ក្នុងពេលចុះជួយ ពលរដ្ឋនៅតាមមូលដ្ឋាននៅមានកម្រិតនៅឡើយ។ យ៉ាងណាក្ដី ក្រុមជំនាំញរបស់គណៈកម្មា ធិការគ្រប់គ្រងគ្រោះមហន្តរាយនៅតែបន្ត ចុះជួយផ្ដល់ចំណេះដឹង និងបន្តហ្វឹកហាត់ដើម្បីត្រៀមជួយពលរដ្ឋនៅពេលមានគ្រោះអាសន្ន។

លោកអភិបាលរងខេត្តបានផ្ដាំផ្ញើក្នុងបរិបទនេះថា គ្រប់ក្រុមការងារទាំងអស់ត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះជំងឺរាតត្បាតការប្រែប្រួលអាកាសធាតុ អាចធ្វើឱ្យប្រជាពលរដ្ឋងាយរងនូវការផ្ទុះឡើងនៃជំងឺ និងការរាតត្បាតដែលបង្កឡើងដោយទឹក ដូចជា ជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាមនិងជំងឺផ្តាសាយបក្សីជាដើម។ ដូច្នេះយន្តការស្បៀងបម្រុង និងស្ដារជីវភាពពលរដ្ឋឡើងវិញ សម្រាប់ពលរដ្ឋដែលជួបគ្រោះអាសន្ន ៕
ដោយ៖ បៃ ស៊ីថុន





