AKP ភ្នំពេញ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ -- លោក យូរី យូស្សាកូវជំនួយការប្រធានាធិបតីរុស្ស៊ី បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន នឹងទៅបំពេញទស្សនកិច្ចការងារនៅប្រទេសឥណ្ឌា ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦ នេះ ជាកន្លែងដែលលោកនឹងចូលរួមក្នុងកិច្ចប្រជុំកំពូលប្រ៊ីកស៍ (BRICS)។
លោក យូស្សាកូវ បានមានប្រសាសន៍ថា «ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ខែកញ្ញា លោក វ្ល៉ាឌីមៀរ ពូទីន នឹងទៅកាន់ប្រទេសឥណ្ឌាក្នុងដំណើរទស្សនកិច្ចការងារ ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលប្រ៊ីកស៍លើកទី១៨ ដែលនឹងប្រព្រឹត្តទៅនៅរដ្ឋធានីញូវដេលី»៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ តាសស៍)