កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំ «សន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាក្នុងពេលឆាប់ៗនេះ
AKP ភ្នំពេញ ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦–កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំ «សន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ICCOS)»
តាមរយៈការរៀបចំសន្និសីទអន្តរជាតិដ៏មានសារៈសំខាន់នេះ រាជរដ្ឋាភិបាលកម្ពុជាបានបង្ហាញយ៉ាងច្បាស់អំពីកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្ម ក្នុងការប្រយុទ្ធប្រឆាំងនឹង Online Scams ព្រមទាំងរួមចំណែកដល់កិច្ចខិតខំជាសកលក្នុងការទប់ទល់នឹងឧក្រិដ្ឋកម្មឆ្លងដែន ដែលជាវិបត្តិសកលលោក!
សន្និសីទនេះ នឹងប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
📅 កាលបរិច្ឆេទ៖ ថ្ងៃទី២៣-២៤ ខែកញ្ញា ឆ្នាំ២០២៦
📍 ទីតាំង៖ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
🎯 ប្រធានបទ៖ « រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា»
👥 សមាសភាពចូលរួម៖
• ថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល
• អង្គការអន្តរជាតិ
• ស្ថាប័នអនុវត្តច្បាប់
• អ្នកជំនាញសន្តិសុខបច្ចេកវិទ្យា (Cybersecurity)
• គ្រឹះស្ថានហិរញ្ញវត្ថុ
• ក្រុមហ៊ុនបច្ចេកវិទ្យា
• ដៃគូអន្តរជាតិមកពីជុំវិញពិភពលោក
ℹ️ សម្រាប់ព័ត៌មានបន្ថែម៖
សូមចូលទៅកាន់គេហទំព័រផ្លូវការរបស់សន្និសីទអន្តរជាតិ ICCOS តាមរយៈ៖ https://ccos.gov.kh/km/៕


ដោយ៖ គង់ សិរីរ័ត្ន





