រដ្ឋបាលរាជធានីភ្នំពេញ និងក្រសួងសាធារណការ បន្តប្រជុំជំរុញគម្រោងគ្រប់គ្រងប្រព័ន្ធទឹកកខ្វក់ ជំហានទី២
AKP ភ្នំពេញ ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ -- រដ្ឋបាលរាជធានីភ្នំពេញ និងក្រសួងសាធារណការ ស្ថាន ទូតជប៉ុន និងអង្គការ JICA បានបើកកិច្ចប្រជុំគណៈកម្មាធិ ការសម្របសម្រួល រួមលើកទី៣នៃគម្រោងអភិវឌ្ឍន៍សមត្ថភាពគ្រប់គ្រងប្រព័ន្ធទឹកកខ្វក់ ជំហានទី២ ក្រោមអធិបតីភាព លោក ឯក ឃុនដឿន អភិបាលរងរាជធានីភ្នំពេញ និងឯកឧត្ដម រស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ បានប្រព្រឹត្ដទៅកាលពីរសៀលថ្ងៃទី៤ ខែកញ្ញ ឆ្នាំ២០២៦ នៅសណ្ឋាគារកាំបូឌីយ៉ាណា។

លោក ឯក ឃុនឌឿន អភិបាលរងរាជធានីភ្នំពេញ តំណាង ឯកឧត្ដម ឃួង ស្រេង បានបញ្ជាក់ពីគោលបំណងនៃកិច្ចប្រជុំនេះថា ការវិនិយោគលើស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ (ដែលទាមទារកញ្ចប់ថវិកាកម្ចី) គឺដើម្បីលើកកម្ពស់អនាម័យ សុខមាលភាពពលរដ្ឋកាត់បន្ថយជំងឺដង្កាត់ ព្រមទាំងកែលម្អបរិស្ថានរាជធានីភ្នំពេញ ឱ្យទាក់ទាញទេសចរ និងវិនិយោគិន។ ស្ថានភាពបច្ចុប្បន្ន នៅរាជធានីភ្នំពេញមានសមត្ថភាពផលិតទឹកស្អាត១លានម៉ែត្រគូប ក្នុងមួយថ្ងៃ ដែលបង្កើតបរិមាណទឹកកខ្វក់ក្នុងកម្រិតប្រហាក់ប្រហែលគ្នាលើផ្ទៃរងទឹកភ្លៀងចំនួន២៧ តំបន់ ដែលទាមទារឱ្យមានការគ្រប់ គ្រងប្រកបដោយប្រសិទ្ធភាព។
សូមបញ្ជាក់ថា កិច្ចប្រជុំធ្វើឡើងដើម្បីពិភាក្សាវឌ្ឍនភាព ពិនិត្យ និងអនុម័តលើការរចនាគម្រោងលម្អិត ផែនការអនុវត្ត និងប្រមូលធាតុចូលពីភាគីពាក់ព័ន្ធ (រួមទាំងនិស្សិតសាលាតិចណូ) ដើម្បីធានាឱ្យការអនុវត្តគម្រោងទទួលបានជោគជ័យ៕


ដោយ សួស សំរិត





