កុងហ្គោកត់ត្រាករណីជំងឺអេបូឡាដែលបានបញ្ជាក់ជាង ៦.០០០ករណី
AKP ភ្នំពេញ ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៦ -- យោងតាមតួលេខចុងក្រោយបំផុតដែលចេញផ្សាយកាលពីថ្ងៃចន្ទ បានឱ្យដឹងថា ករណីជំងឺអេបូឡាដែលបានបញ្ជាក់នៅក្នុងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (DRC) មានលើសពី ៦.០០០ករណី ដោយមានអ្នកស្លាប់ជិត ៣.០០០នាក់។
អាជ្ញាធរមូលដ្ឋានបានរាយការណ៍ថា ប្រទេស DRC បានកត់ត្រាករណីដែលបានបញ្ជាក់ចំនួន ៦.០៤១ករណីនៅទូទាំងខេត្តចំនួន ៦ រួមទាំងការស្លាប់ចំនួន ២.៩១១នាក់ ដែលធ្វើឱ្យអត្រាមរណភាពសរុបដល់ ៤៨,២%។ អ្នកជំងឺសរុបចំនួន ១.៣៦៦នាក់បានជាសះស្បើយ។
ការផ្ទុះឡើងនៃជំងឺនេះបានប៉ះពាល់ដល់តំបន់សុខភាពចំនួន ៦០ នៅក្នុងខេត្តអ៊ីទូរី ខេត្តគីវូ ភាគខាងជើង ខេត្តគីវូ ភាគខាងត្បូង ខេត្តហូត យូឡេ ខេត្តបាស យូឡេ និងខេត្តធីសូប៉ូ។
ការផ្ទុះឡើងនៃជំងឺបច្ចុប្បន្នដែលបានប្រកាសនៅក្នុងខែឧសភា បានក្លាយជាជំងឺអេបូឡាដ៏ធំបំផុត និងសាហាវបំផុតរបស់ប្រទេសនេះក្នុងកំណត់ត្រា និងជាជំងឺធំទីពីរនៅលើពិភពលោក បន្ទាប់ពីជំងឺរាតត្បាតឆ្នាំ២០១៤-២០១៦ នៅតំបន់អាហ្វ្រិកខាងលិច៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





