AKP ភ្នំពេញ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦--ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នាព្រឹកថ្ងៃចន្ទ៣១ ខែសីហា ឆ្នាំ២០២៦នេះ នៅទីស្ដីការក្រសួង បានអញ្ជើញដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យទៅលើសេចក្ដីព្រាងរបៀបវារៈ និងឯកសារពាក់ព័ន្ធសម្រាប់ដាក់ឆ្លងក្នុងកិច្ចប្រជុំត្រី-វិស័យថ្នាក់រដ្ឋមន្រ្ដីលើកទី៧ ស្ដីពី ការសម្របសម្រួលការអនុវត្តកម្មវិធីនយោបាយ និងសកម្មភាពពាក់ព័ន្ធ នឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។


ដោយ៖ ពេជ្រ សំអឿន(ប្រភព៖ក្រសួងអភិវឌ្ឍន៍ជនបទ)