អភិបាលស្រុកស្ទោងនាំយកថវិកាបេឡាមរណសង្គ្រោះប្រគល់ជូនគ្រួសារអតីតយុទ្ធជននិងវិនិវត្តន៍ជនកម្ពុជាចំនួន ២គ្រួសារនៅស្រុកស្ទោង
AKP កំពង់ធំ ថ្ងៃទី៣១ ខែសីហាឆ្នាំ២០២៦--លោក សាយ គឹមឡម អភិបាលស្រុកនិងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តិន៍ជនកម្ពុជាស្រុកស្ទោង នាព្រឹកថ្ងៃទី៣១ខែសីហាឆ្នាំ២០២៦បាននាំយកថវិកាបេឡាមរណសង្គ្រោះប្រគល់ជូនគ្រួសារអតីតយុទ្ធជន និងវិនិវត្តន៍ជនកម្ពុជាស្រុកស្ទោងនៅឃុំសំព្រោជ និងឃុំទ្រាស្រុកស្ទោងខេត្តកំពង់ធំ។

នៅក្នុងឱកាសនោះលោកសាយ គឹមឡមបានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំ ណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានសមាគម អតីតយុវជននិងនិវត្តន៍ជនកម្ពុជាសម្ដេចតែងតែគិតគូរយកចិត្តទុកដាក់ខ្ពស់ដល់សុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជន និងនិវត្តិន៍ជនកម្ពុជាគ្រប់ រូបដែលបាន ពលីសាច់ស្រស់ឈាមស្រស់ ដើម្បីបុព្វហេតុជាតិ មាតុភូមិ។

ជាមួយគ្នានេះដែរលោកបានសម្ដែងសមានចិត្តចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសពដែលបានបាត់បង់សាច់ ញាតិជាទីស្រឡាញ់ដែលមិនអាចជួបគ្នាតទៅទៀត ជាពិសេសលោកបានថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅ ដល់ក្រុមគ្រួសារដែលបានបញ្ជូនសាច់ញាតិជាទីស្រឡាញ់ក្នុងការចូលរួមបម្រើជាតិមាតុភូមិដោយមិនខ្លាចនឿយហត់។

ក្នុងឱកាសនោះលោក សាយ គឹមឡម បានអំពាវនាវដល់ពលរដ្ឋ និងអាជ្ញាធរត្រូវរួបរួមសហការគ្នាធ្វើយុទ្ធនាការប្រ យុទ្ធប្រឆាំងជំងឺគ្រុនឈាមដែលកំពុងផ្ទុះការរាតត្បាតខ្លាំងហើយត្រូវធ្វើអនាម័យខ្លួនប្រាណ ផ្ទះសម្បែង ជាពិសេសត្រូវលុបបំបាត់ជម្រកមូសខ្លាដែលជាភ្នាក់ ងារចម្លងមេរោគ។
សូមបញ្ជាក់ថា ការប្រគល់ថវិកានៅក្នុងពេលនេះគឺជូនក្រុមគ្រួសារសពលោក ឡេង ឡាន់ នៅភូមិអំពិល ឃុំសំព្រោជ និងក្រុមគ្រួសារលោក សូត្រ ជឿន នៅក្នុងភូមិទ្រា ឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ ដោយក្នុងមួយគ្រួសារទទួលបាននូវថវិកាចំនួន៤លានរៀល៕

ដោយ៖ ស៊ុម វណ្ណា





