កូរ៉េខាងជើងតែងតាំងរដ្ឋមន្ត្រីការពារជាតិថ្មី លោក គីម សុងហ្គី ក្នុងការរុះរើក្នុងវិស័យកងទ័ព
AKP ភ្នំពេញ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ -- ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍កាលពីថ្ងៃអាទិត្យថា កូរ៉េខាងជើងបានជំនួសរដ្ឋមន្ត្រីការពារជាតិរបស់ខ្លួន ក្នុងការរុះរើថ្នាក់ដឹកនាំយោធាជាន់ខ្ពស់។
យោងតាមទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) បានឱ្យដឹងថា លោក គីម សុង-ហ្គី ត្រូវបានតែងតាំងជារដ្ឋមន្ត្រីការពារជាតិថ្មីរបស់ប្រទេស ដោយជំនួសលោក ណូ ក្វាង-ជុល។
លោក ណូ ត្រូវបានដកចេញពីតំណែងរដ្ឋមន្ត្រីការពារជាតិ និងពីថ្នាក់ដឹកនាំកណ្តាលរបស់បក្ស និងត្រូវបានតែងតាំងជាអនុប្រធានទីមួយនៃនាយកដ្ឋានឧស្សាហកម្មគ្រាប់រំសេវនៃគណៈកម្មាធិការកណ្តាលគណបក្សពលករកូរ៉េ (WPK)។
ការរុះរើនេះត្រូវបានសម្រេចនៅក្នុងកិច្ចប្រជុំលើកទីពីរ នៃគណៈកម្មការយោធាកណ្តាល WPK លើកទីប្រាំបួន ដែលបានធ្វើឡើងកាលពីថ្ងៃមុន ដែលត្រូវបានដឹកនាំដោយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន៕





