មហាវិទ្យាល័យជលផល និងសមាគមវារីវប្បករកម្ពុជា រៀបចំវគ្គបណ្តុះបណ្តាលវារីវប្បកម្មកម្ពុជា ស្តីពី ជំងឺត្រី
AKP ភ្នំពេញ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦ -- មហាវិទ្យាល័យជលផល និងវារីវប្បកម្មនៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម សហការជាមួយសមាគមវារីវប្បករកម្ពុជា ចាប់ពី ថ្ងៃទី២៩ ខែសីហា ដល់ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៦ បានរៀបចំវគ្គបណ្តុះបណ្តាលវិញ្ញាបនបត្រវិជ្ជាជីវៈវារីវប្បកម្មកម្ពុជា ស្តីពីជំងឺត្រី។

ក្នុងវគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងកសាងសមត្ថភាពអ្នកបច្ចេកទេស និងម្ចាស់កសិដ្ឋាន ឱ្យយល់ដឹងបានប្រសើរ ទាក់ទងនឹងជំងឺត្រី ដែលជាផ្នែកមួយសំខាន់នៅក្នុងការចូលរួមចំណែកដល់ការគ្រប់គ្រងកសិដ្ឋានវារីវប្បកម្មប្រកបដោយវិជ្ជាជីវៈ ។
វគ្គបណ្តុះបណ្តាលនេះមានសិក្ខាកាមចូលរួមសរុបចំនួន ១៥រូប ដែលអញ្ជើញមកពី រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ឆ្នាំង ខេត្តតាកែវ ខេត្តព្រៃវែង ខេត្តបាត់ដំបង និងខេត្តកំពត៕


ដោយ ណយ នឿន





