ទឹកជំនន់ដ៏មហន្តរាយនៅនេប៉ាល់ និងតំបន់ទីបេ សម្លាប់មនុស្សជាង ៣៥៣នាក់ និងបាត់ខ្លួនជាង ១.៣០០នាក់
AKP ភ្នំពេញ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ -- ក្រុមជួយសង្គ្រោះបានស្វែងរកមនុស្សរាប់រយនាក់ដែលបាត់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍ នៅតាមបណ្តោយព្រំដែននេប៉ាល់-ចិន ជាកន្លែងដែលមានគ្រោះទឹកជំនន់ និងភក់ដ៏មហន្តរាយ និងបណ្តាលឱ្យមានមនុស្សស្លាប់ជាច្រើន និងបានហូរកាត់សហគមន៍នានាកាលពីមួយថ្ងៃមុន បន្ទាប់ពីការដួលរលំនៃផ្ទាំងទឹកកក។
វីដេអូនៃគ្រោះមហន្តរាយនេះ បានបង្ហាញមនុស្សកំពុងរត់មុនពេលទឹកជំនន់លេបត្របាក់ពួកគេ។ ប៉ូលិសបាននិយាយថា យ៉ាងហោចណាស់មនុស្ស ៣៥៣នាក់បានស្លាប់ ហើយមនុស្សជាង ១.៣០០នាក់កំពុងបាត់ខ្លួនរួមទាំងជនបរទេស និងអ្នកធ្វើធម្មយាត្រាជាច្រើននាក់ផងដែរ។ មនុស្សរាប់រយនាក់ផ្សេងទៀតត្រូវបានជម្លៀសចេញនៅទូទាំងតំបន់ហិម៉ាល័យ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ កូរ៉េថាមស៍)





