AKP ភ្នំពេញ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ -- យោងតាមសេចក្តីប្រកាសព័ត៌មានដែលចេញផ្សាយដោយក្រសួងការបរទេសចិន កាលពីថ្ងៃព្រហស្បតិ៍បានឱ្យដឹងថា រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី (Wang Yi)បានមានប្រសាសន៍កាលពីថ្ងៃពុធថា ប្រទេសចិន និងសហរដ្ឋអាមេរិក គួរតែអនុវត្តន៍យ៉ាងម៉ឺងម៉ាត់នូវការឯកភាពគ្នាដ៏សំខាន់ដែលសម្រេចបានដោយប្រមុខរដ្ឋទាំងពីរ ហើយលុបបំបាត់ការរំខាន និងជំនះឧបសគ្គចំពោះការផ្លាស់ប្តូរកម្រិតកំពូលរវាងប្រទេសទាំងពីរ។
លោក វ៉ាង ដែលជាសមាជិកនៃការិយាល័យនយោបាយនៃគណៈកម្មាធិការកណ្តាលបក្សកុម្មុយនិស្តចិន បានធ្វើការកត់សម្គាល់នេះនៅពេលជួបជាមួយ លោក ដាវីដ ភឺឌូ (David Perdue) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសចិន នៅទីក្រុងប៉េកាំង៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)