សម្ដេចតេជោ ចាត់ទុកការចូលរួមរបស់គណៈប្រតិភូក្នុងសន្និសីទប្រធានសភានៅកម្ពុជា បានឆ្លុះបញ្ចាំងពីបំណងប្រាថ្នារួមចំពោះសន្តិភាព និងវិបុលភាព
AKP ភ្នំពេញ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៧ -- សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានសន្និសីទប្រធានសភា នៃអន្តរសភា លើកទី២ (ISC-2) បានគូសបញ្ជាក់ថា ការចូលរួមរបស់គណៈប្រតិភូក្នុងសន្និសីទប្រធានសភា នៃអន្តរសភា លើកទី២ នៅប្រទេសកម្ពុជា នាពេលនេះ បានឆ្លុះបញ្ចាំងពីបំណងប្រាថ្នារួមចំពោះសន្តិភាព និងវិបុលភាព។

សម្តេចតេជោ សែនប្រធានព្រឹទ្ធសភានិងជាប្រធានសន្នីសីទប្រធានសភានៃអន្តរសភាលើកទី២មានប្រសាសន៍ក្នុងពិធីលៀងសាយភោជន៍ជូនថ្នាក់ដឹកនាំ និងគណៈប្រតិភូនៃសន្នីសីទប្រធានសភានៃអន្តរសភាលើកទី២(ISC-2) នាល្ងាចថ្ងៃទី២៧ខែសីហា ឆ្នាំ២០២៦ថា៖«ការចូលរួមរបស់ ឯកឧត្តម-លោកជំទាវក្នុងសន្និសីទនេះ បានឆ្លុះបញ្ចាំងពីបំណងប្រាថ្នារួមចំពោះសន្តិភាព និងវិបុលភាព និងពីជំនឿរបស់យើង ចំពោះសារៈសំខាន់នៃកិច្ចសន្ទនា កិច្ចសហប្រតិបត្តិការ និងសាមគ្គីភាព ក្នុងពេលពិភពលោកកំពុងប្រឈមនឹងភាពមិនប្រាកដប្រជា ការបែកបាក់ និងជម្លោះកាន់តែខ្លាំងឡើង»។

សម្តេចតេជោ ហ៊ុន សែន បានសង្ឃឹមយ៉ាងមុតមាំថា ស្មារតីនៃកិច្ចសន្ទនា មិត្តភាព សាមគ្គីភាព និងសហប្រតិបត្តិការ ដែលយើងបានបង្ហាញនៅក្នុងសន្និសីទនេះ នឹងបន្តពង្រឹងទំនាក់ទំនងរវាងសភា និងប្រទេស។ ទន្ទឹមគ្នានេះ នឹង រួមចំណែកកាន់តែខ្លាំងដល់ការកសាងពិភពលោកមួយ ដែលមានសន្តិភាព ស្ថិរភាព យុត្តិធម៌ និងវិបុល ភាពយូរអង្វែងសម្រាប់មនុស្សជាតិទាំងមូល។
សម្តេចតេជោបានបន្ថែមថា កិច្ចពិភាក្សាជាផ្លុវការរបស់យើងបានធ្វើឡើងនៅក្នុងសន្នីសីទ ប៉ុន្តែនៅរាត្រីនេះផ្តល់ឲ្យយើង នូវឱកាសល្អមួយដើម្បីបន្តពង្រឹងទំនុកចិត្តចំណងមិត្ភភាព និងភាពជិតស្និទ្ធរវាងគ្នាក្នុងបរិយាការកាន់តែកក់ក្តៅ និងស្និទ្ធស្នាល ។ សម្រាប់កម្ពុជាការធ្វើបដិសណ្ឋាកិច្ចមិនត្រឹមតែជាប្រពៃណីនោះទេ ប៉ុន្តែជាការបង្ហាញពីមិត្តភាព និងការគោរព។ដូច្នេះខ្ញុំជឿរជាក់ថានិងផ្តល់ឱកាសដល់ ឯកឧត្តម លោក លោកស្រីស្វែងយល់ ពីម្ហូបអាហារ វប្បធម៌ប្រពៃណីខ្មែរ ហើយអ្វីដែលសំខាន់បំផុតពីមិត្តភាពរបស់កម្ពុជា។

សូមរំលឹកថា សន្និសីទប្រធានសភា នៃអន្តរសភា គឺជាវេទិកាអន្តរសភាថ្មីមួយ ត្រូវបានបង្កើតឡើងនៅខែមេសា ឆ្នាំ២០២៥។ វេទិកានេះ មានគោលបំណងជំរុញការកសាងសហគមន៍ អន្តរជាតិមួយ ដែលប្រទេសទាំងអស់អាចធ្វើការរួមគ្នា ដើម្បីដោះស្រាយបញ្ហាប្រឈមសកលនានា លើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព និងរួមចំណែកកសាងសន្តិភាពយូរអង្វែងសម្រាប់មនុស្សជំនាន់ក្រោយ៕
ដោយ៖ ប៊ុនរិទ្ធ





