ទុយនីស៊ីដាក់តំបន់ភាគច្រើនឱ្យមានការប្រុងប្រយ័ត្នខ្ពស់ដោយសាររលកកម្តៅ
AKP ភ្នំពេញ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ -- វិទ្យាស្ថានឧតុនិយមជាតិ(INM) របស់ប្រទេសទុយនីស៊ី កាលពីថ្ងៃពុធ បានដាក់តំបន់ទាំងអស់លើកលែងតែខេត្តកាសឺរីន ភាគខាងលិច ឱ្យស្ថិតក្នុងការប្រុងប្រយ័ត្នខ្ពស់សម្រាប់ថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍ ដោយសារតែរលកកំដៅអមដោយខ្យល់បក់ខ្លាំង។
យោងតាមផែនទីជូនដំណឹងអាកាសធាតុរបស់វិទ្យាស្ថាន INM បានឱ្យដឹងថា សីតុណ្ហភាពត្រូវបានគេរំពឹងថានឹងនៅតែខ្ពស់ ជាពិសេសអាចមានផ្គររន្ទះ និងភ្លៀងធ្លាក់នៅតំបន់ខ្លះក្នុងអំឡុងពេលរសៀល។
វិទ្យាស្ថាននេះបានព្រមានថា កុមារ មនុស្សចាស់ អ្នកដែលមានជំងឺរ៉ាំរ៉ៃឬបញ្ហាសុខភាពផ្លូវចិត្ត អ្នកដែលប្រើថ្នាំជាប្រចាំ និងអ្នកដែលរស់នៅតែម្នាក់ឯង ងាយនឹងរងគ្រោះដោយកំដៅខ្លាំង។
វិទ្យាស្ថាន INM បានណែនាំប្រជាជនឱ្យពិសាទឹកឱ្យបានទៀងទាត់ពេញមួយថ្ងៃ ទោះបីជាពួកគេមិនមានអារម្មណ៍ស្រេកទឹកក៏ដោយ ជៀសវាងសកម្មភាពក្រៅផ្ទះដែលមិនចាំបាច់ក្នុងអំឡុងពេលម៉ោងមមាញឹក ជាពិសេសរវាងពេលថ្ងៃត្រង់ និងម៉ោង ៤:០០នាទីរសៀល ការពារខ្លួនរបស់ពួកគេពីពន្លឺព្រះអាទិត្យដោយផ្ទាល់ប្រសិនបើនៅខាងក្រៅ និងកាត់បន្ថយសកម្មភាពផ្សេងៗ៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





