ប្រធានសភាជាតិ នៃប្រទេសទីម័រឡេស្តេ ដឹកនាំគណៈប្រតិភូមកចូលរួមសន្និសីទប្រធានសភា នៃអន្តរសភា លើកទី២ នៅកម្ពុជា
AKP កណ្តាល ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ —





ឯកឧត្តម សុះ មុះសិន សមាជិកគណៈកម្មការទី៨ នៃរដ្ឋសភា អញ្ជើញទទួលស្វាគមន៍ លោកជំទាវ Maria Fernanda Lay ប្រធានសភាជាតិនៃប្រទេសទីម័រឡេស្តេ នៅអាកាសយានដ្ឋានអន្តរជាតិតេជោ នារសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ ខណៈលោកជំទាវដឹកនាំគណៈប្រតិភូ អញ្ជើញមកចូលរួមសន្និសីទប្រធានសភា នៃអន្តរសភា លើកទី២ ដែលប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី២៦ ដល់ទី២៨ ខែសីហា ឆ្នាំ២០២៦។
រូបថត៖ យឹម សុវឌ្ឍនា និងសួស សាវី





