ចិន និងអេមីរ៉ាតអារ៉ាប់រួម នឹងធ្វើសមយុទ្ធកងទ័ពអាកាសរួមគ្នា
AKP ភ្នំពេញ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ -- ក្រសួងការពារជាតិចិនបាននិយាយថា កងទ័ពអាកាសចិន និងអេមីរ៉ាតអារ៉ាប់រួម (UAE) នឹងធ្វើសមយុទ្ធរួមគ្នា «Falcon Shield 2026» នៅក្រុងហូតាន តំបន់ស្វយ័តស៊ីនជាំងអ៊ុយហ្គួរ ភាគពាយ័ព្យប្រទេសចិន។
ក្រសួងបាននិយាយថា សមយុទ្ធនេះត្រូវបានគ្រោងនឹងធ្វើឡើងចាប់ពីចុងខែសីហាដល់ពាក់កណ្តាលខែកញ្ញា ហើយនឹងរួមបញ្ចូលទាំងការក្លែងធ្វើបញ្ជាការ ការហ្វឹកហាត់ហោះហើរ និងសមយុទ្ធកម្លាំងផ្ទាល់ក្នុងទម្រង់ចម្រុះ។
ក្រសួងបានបន្ថែមថា សមយុទ្ធរួមគ្នាលើកទី៤ ស៊េរី «Falcon Shield» មានគោលបំណងបង្កើនសមត្ថភាពយុទ្ធសាស្ត្ររបស់អង្គភាពដែលចូលរួម និងពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងយោធាទាំងពីរ៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





