អនុប្រធានាធិបតីចិនជួបជាមួយទីប្រឹក្សាសន្តិសុខជាតិឥណ្ឌា
AKP ភ្នំពេញ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ -- លោក ហាន់ ហ្សេង (Han Zheng) អនុប្រធានាធិបតីចិន បានជួបជាមួយ លោក អាជិត ដូវ៉ាល់ (Ajit Doval) ទីប្រឹក្សាសន្តិសុខជាតិឥណ្ឌា និងជាតំណាងពិសេសស្តីពីបញ្ហាព្រំដែនចិន-ឥណ្ឌា នៅទីក្រុងប៉េកាំង កាលពីថ្ងៃអង្គារ។
លោក ហាន់ បាននិយាយថា ប្រទេសចិន និងឥណ្ឌា គួរតែមើល និងដោះស្រាយទំនាក់ទំនងទ្វេភាគីពីទស្សនៈយុទ្ធសាស្ត្រ និងរយៈពេលវែងហើយធ្វើការរួមគ្នាដើម្បីអនុវត្តន៍ការឯកភាពគ្នាដ៏សំខាន់ដែលសម្រេចបានដោយមេដឹកនាំរបស់ពួកគេ។
លោកបានមានប្រសាសន៍ថា ភាគីទាំងពីរគួរតែបង្កើនទំនុកចិត្តទៅវិញទៅមកជាយុទ្ធសាស្ត្រ ទាញយកសក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការ រក្សាការសម្របសម្រួលពហុភាគីយ៉ាងជិតស្និទ្ធ គ្រប់គ្រងភាពខុសគ្នាឱ្យបានត្រឹមត្រូវ និងលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាពនិងស្ថិរភាពនៃទំនាក់ទំនងចិន-ឥណ្ឌា។
លោក ដូវ៉ាល់ បាននិយាយថា ក្នុងនាមជាប្រទេសសេដ្ឋកិច្ចធំពីរដែលមានប្រជាជនច្រើនបំផុត និងមានការរីកចម្រើនលឿនបំផុតនៅលើពិភពលោក ប្រទេសឥណ្ឌា និងចិនមានឱកាសជាប្រវត្តិសាស្ត្រសម្រាប់កិច្ចសហប្រតិបត្តិការ ដោយលោកបានបន្ថែមថា ប្រទេសឥណ្ឌាត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើការជាមួយប្រទេសចិន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក ដោះស្រាយបញ្ហាព្រំដែនឱ្យបានត្រឹមត្រូវ និងធ្វើឱ្យមានវឌ្ឍនភាពថ្មីនៅក្នុងទំនាក់ទំនងទ្វេភាគី៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





