ការវាយតម្លៃសាកល្បងកម្មវិធីសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ
AKP ភ្នំពេញ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦-- សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) បានរៀបចំការវាយតម្លៃសាកល្បងដោយផ្តោតលើការពិនិត្យ និងវាយតម្លៃគុណភាពកម្មវិធីសិក្សាស្របតាមគោលការណ៍ធានាគុណភាព និងការកែលម្អជាបន្តបន្ទាប់ក្នុងវិស័យឧត្តមសិក្សា។
កម្មវិធីវាយតម្លៃសាកល្បងនេះគ្របដណ្តប់លើកម្មវិធីសិក្សាចំនួន២ រួមមាន បរិញ្ញាបត្រអប់រំភាសាអង់គ្លេស (TEFL) បរិញ្ញាបត្រអប់រំផ្នែកគ្រប់គ្រងការអប់រំ និងយុទ្ធសាស្ត្រសហគមន៍សាលារៀនក្នុងការអប់រំមធ្យមសិក្សា (B.Ed LUP Program)។

កម្មវិធីនេះដឹកនាំដោយលោក Casey Barnett, CFA, FCCA, MBA, Chief Assessor រួមជាមួយក្រុមអ្នកដឹកនាំការវាយតម្លៃ អ្នកវាយតម្លៃ និងអ្នកសង្កេតការណ៍ ប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦។ កម្មវិធីវាយតម្លៃសាកល្បងនេះគឺជាឱកាសដ៏មានសារៈសំខាន់សម្រាប់សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្នុងការពិនិត្យឡើងវិញលើការអនុវត្តកម្មវិធីសិក្សា កំណត់ចំណុចខ្លាំង និងចំណុចដែលត្រូវកែលម្អ ព្រមទាំងពង្រឹងការត្រៀមខ្លួនសម្រាប់ការវាយតម្លៃគុណភាពជាផ្លូវការ។ តាមរយៈដំណើរការនេះ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ បន្តប្តេជ្ញាចិត្តក្នុងការលើកកម្ពស់គុណភាពអប់រំ ការធានាគុណភាព និងការកែលម្អកម្មវិធីសិក្សាជាបន្តបន្ទាប់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់វិស័យអប់រំ និងសង្គម៕

ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ)





