មូលហេតុដែលសិស្សពូកែនិទ្ទេស B សម្រេចចិត្តជ្រើសរើសរៀនជំនាញនៅវិទ្យាស្ថាន NIEI
AKP ភ្នំពេញ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦--យុវជន សុះ តៅម៉ឺងសឿ អតីតសិស្សនិទ្ទេស B បានប្រាប់ពីមូលហេតុដែលលោកសម្រេចចិត្តចូលរៀនជំនាញព័ត៌មានវិទ្យា នៅវិទ្យាស្ថានជាតិសហ គ្រិនភាព និងនវានុវត្តន៍ (NIEI) ក្រោយចប់បាក់ឌុប គឺ ដោយសារតែចាប់អារ ម្មណ៍លើជំនាញដែលមានសក្តានុពលសម្រាប់អនាគត ការសិក្សាផ្តោតលើការអនុវត្តច្រើន ហើយសាលាមានឧបករណ៍សម្ភារៈទំនើប បរិយាកាសល្អ គ្រូយកចិត្តទុកដាក់បង្រៀនមានប្រសិទ្ធ ភាពខ្ពស់។

អតីតសិស្សនិទ្ទេស A លោក សុះ តៅម៉ឺងសឿ លើកឡើងថា លោកចាប់អារ ម្មណ៍ និងសម្រេចជ្រើសរើសសិក្សាជំនាញព័ត៌មានវិទ្យានៅក្នុងវិស័យ TVET តាមរយៈការផ្សព្វផ្សាយអំពីកម្មវិធីបណ្ដុះបណ្ដាលជំនាញដោយលោកសង្កេតឃើញថា បរិយាកាសសិក្សានៅ NIEI មានភាពល្អប្រសើរ ទីធ្លាធំទូលាយ មានបន្ទប់ Lab សម្រាប់ឱ្យនិស្សិតអនុវត្តជាក់ស្ដែង ព្រមទាំងមានបណ្ណាល័យសម្រាប់សិក្សា និងស្រាវជ្រាវ ដែលជួយសម្រួលដល់ដំណើរការសិក្សារបស់និស្សិត។
លោកនិយាយថា៖ «ការសិក្សានៅទីនេះមិនផ្ដោតតែលើទ្រឹស្ដីមួយមុខទេ គឺមានកា រអនុវត្តជាក់ស្ដែង និងមានឧបករណ៍សម្ភារៈទំនើបៗ សម្រាប់ឱ្យនិស្សិតអនុវត្តផ្ទាល់ ដែលធ្វើឱ្យខ្ញុំអាចយល់ពីមេរៀនបានកាន់តែច្បាស់»។
បន្ថែមពីលើការអនុវត្តជាក់ស្ដែង លោកក៏បានបង្ហាញការពេញចិត្តចំពោះការបង្រៀនរបស់លោកគ្រូ អ្នកគ្រូ ដែលមានការយកចិត្តទុកដាក់ចំពោះសិស្ស និស្សិត ហើយថែមទាំងផ្ដល់ឱកាសឱ្យសិស្សអនុវត្តជាក់ស្ដែងនៅក្នុងបន្ទប់ Lab ដើម្បីពង្រឹងការយល់ដឹងពីមេរៀនបានលឿន។

អតីតសិស្សនិទ្ទេស B រូបនេះ បានណែនាំដល់យុវជនដែលទើបប្រឡងចប់បាក់ឌុប និងកំពុងស្ទាក់ស្ទើរក្នុងការជ្រើសរើសកន្លែងសិក្សា ឱ្យពិចារណាលើការសិក្សាក្នុងវិស័យ TVET ដោយសារមានជំនាញជាច្រើនសម្រាប់ជ្រើសរើស មានឧបករណ៍សម្រាប់អនុវត្តជាក់ស្ដែង បរិយាកាសសិក្សាល្អ និងលោកគ្រូ អ្នកគ្រូដែលមានបទពិសោធខ្ពស់លើមុខជំនាញនីមួយៗ៕
ដោយ៖ ប៊ុនរិទ្ធ, ប្រភព៖ ក្រសួងការងារ





