ឯកឧត្តម ហ៊ែល តូនី ប្រជុំអន្តរក្រសួងពិភាក្សាលើធ្វើបច្ចុប្បន្នភាពផែនទីកំណត់ផ្ទៃដីតំបន់៣ និងការកំណត់ដែនរដ្ឋារវាងខេត្តទាំង ៦ជុំវិញបឹងទន្លេសាប
AKP ភ្នំពេញ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦-- ឯកឧត្តម ហ៊ែល តូនី អនុប្រធានក្តាប់រួមអាជ្ញាធរទន្លេសាបនៃក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ បានដឹកនាំសម្របសម្រួលកិច្ចប្រជុំអន្តរក្រសួងដើម្បីពិភាក្សាលើការងារធ្វើបច្ចុប្បន្នភាពផែនទីកំណត់ផ្ទៃដីតំបន់៣ និងការកំណត់ដែនរដ្ឋបាលបែងចែកព្រំទឹករវាងខេត្តទាំង៦ជុំវិញបឹងទន្លេសាប។

ឯកឧត្តម ហ៊ែល តូនី បានលើកឡើងថា កិច្ចពិភាក្សានេះដើម្បីជំរុញបញ្ចប់ការកំណត់ផ្ទៃដីតំបន់៣ ការបែងចែកព្រំរដ្ឋបាលទឹកបឹងទន្លេសាប រវាងខេត្តនៅជុំវិញបឹងទន្លេសាប សំដៅពង្រឹងប្រសិទ្ធភាពក្នុងការដឹកនាំគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍន៍តំបន់បឹងទន្លេសាប ឱ្យមាននិរន្តរភាព ស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា។

ក្នុងកិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីតំណាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន ក្រសួងទេសចរណ៍ ក្រសួងធនធានទឹក និងឧតុនិយម អភិបាលរងខេត្ត មន្ទីរធនធានទឹកនិងឧតុនិយមខេត្តទាំង៦ជុំវិញបឹងទន្លេសាប ថ្នាក់ដឹកនាំអនុប្រធាន អទស អគ្គលេខាធិការ អគ្គលេខាធិការរង និងប្រធាន-អនុប្រធាននាយកដ្ឋានបច្ចេកទេស អាជ្ញាធរទន្លេសាប សរុបចំនួន ៣៣នាក់៕

ដោយ ណយ នឿន (ប្រភព៖ អាជ្ញាធរទន្លេសាបន្លេសាប)





