ក្រសួងសាធារណការ ផ្សព្វផ្សាយពីវិសោធនកម្មច្បាប់ស្ដីពីផ្លូវថ្នល់ ដល់អង្គភាពពាក់ព័ន្ធចំនួន ៨ខេត្ត នៅខេត្តសៀមរាប
AKP សៀមរាប ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦--ក្រសួងសាធារណការ និងដឹកជញ្ជូននៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ បានរៀបចំពិធីផ្សព្វផ្សាយស្តីពី «វិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ» នៅខេត្តសៀមរាប ដល់មន្ទីរ-អង្គភាពជំនាញមកពី ៨ខេត្ត រួមមាន សៀមរាប បន្ទាយមានជ័យ ឧត្តរមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ធំ ព្រះវិហារ និងប៉ៃលិន ដើម្បីរួមគ្នាទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាច រណ៍ផ្លូវគោក។

ឯកឧត្តម សេង ឈួន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការសម្រប សម្រួលអចិន្ត្រៃយ៍ នៃក្រសួងសាធា រណការ និងដឹកជញ្ជូន បានមានប្រ សាសន៍ថា ការធ្វើវិសោធនកម្មច្បាប់ថ្មីនេះ រៀបចំឡើងតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣។

ច្បាប់ថ្មីនេះ បានដំឡើងទម្ងន់កំណត់រហូតដ ល់ ៥០តោន និងដំឡើងប្រាក់ពិន័យខ្ពស់រហូតដល់ ១លានរៀលក្នុង ១តោន ដែលដឹកលើស (ឧទាហរណ៍ឡានដឹកលើស ២០តោន អាចប្រឈមការពិន័យជាង ៤០លានរៀល)។ដូចនេះ សូមស្នើឱ្យមានការផ្សព្វផ្សាយឱ្យបានទូលំទូ លាយ ដើម្បីឱ្យអ្នកប្រកបអាជីវកម្មដឹកជញ្ជូនចូលរួមគោរពច្បាប់ ជៀសវាងការខាតបង់ថវិកាពិន័យច្រើន និងដើម្បីការពារផ្លូវថ្នល់កុំឱ្យឆាប់ខូច។

លោក ឌី រ៉ាដូ អភិបាលរងខេត្តសៀមរាប បានថ្លែងថា ការផ្សព្វផ្សាយនេះ ធ្វើឡើងដើម្បីដាស់តឿនអ្នកប្រើប្រាស់ផ្លូវទាំងអស់ ឱ្យផ្លាស់ប្ដូរឥរិយាបថមកគោរពច្បាប់ មានសណ្ដាប់ធ្នាប់ និងយោគយល់អធ្យាស្រ័យគ្នា ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងភាពក្រីក្ររបស់ប្រជាពលរដ្ឋ។ ផ្អែកតាមរបាយការណ៍ត្រីមាសទី១ ឆ្នាំ២០២៦ នៅខេត្តសៀមរាប ករណីគ្រោះថ្នាក់ចរាចរណ៍មាន ៤២ករណី (ថយចុះ ២៩ករណី) អ្នកស្លាប់ ៤៧នាក់ (ថយចុះ ១១នាក់) និងអ្នករបួសសរុប ៤០នាក់ (ថយចុះ ១០១នាក់)។

ទន្ទឹមនឹងនេះ ក្រុមការងារចម្រុះក៏បានត្រួតពិនិត្យយានយន្តសរុប ៤៩៩គ្រឿង ដោយរកឃើញយានយន្តខុសលក្ខណៈបច្ចេកទេសចំនួន ១៣៤គ្រឿងផងដែរ៕

ដោយ៖ ឃុត សៅ





