រដ្ឋមន្ត្រីការបរទេសចិន អំពាវនាវឱ្យភាគីមជ្ឈិមបូព៌ា និងឈូងសមុទ្រ បន្តការសន្ទនា និងការចរចាឡើងវិញ
AKP ភ្នំពេញ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ -- រដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី (Wang Yi) បានមានប្រសាសន៍កាលពីថ្ងៃចន្ទថា ស្ថានភាពបច្ចុប្បន្ននៅតំបន់មជ្ឈិមបូព៌ា និងតំបន់ឈូងសមុទ្រកំពុងស្ថិតក្នុងដំណាក់កាលដ៏សំខាន់ម្តងទៀត ដោយសម្តែងក្តីសង្ឃឹមថា ភាគីពាក់ព័ន្ធនឹងការវិលត្រឡប់ទៅរកផ្លូវនៃការសន្ទនា និងការចរចាវិញឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
លោក វ៉ាង ដែលជាសមាជិកនៃការិយាល័យនយោបាយនៃគណៈកម្មាធិការកណ្តាលបក្សកុម្មុយនិស្តចិន បានធ្វើការកត់សម្គាល់នេះនៅពេលធ្វើកិច្ចពិភាក្សាជាមួយ លោក សីខ៍ ចារ៉ាហ៍ ចាបឺ អាល់ អាហ៍ម៉ាដ អាល់ សាប៉ាហ៍ (Sheikh Jarrah Jaber Al-Ahmad Al-Sabah) រដ្ឋមន្ត្រីការបរទេសគុយវ៉ែត នៅទីក្រុងប៉េកាំង។ លោក វ៉ាង បានបន្ថែមថា អាទិភាពចម្បងគឺការបន្ធូរបន្ថយស្ថានការណ៍៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





