ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញជាអធិបតី កិច្ចប្រជុំគណៈអចិន្ត្រៃយព្រឹទ្ធសភា នីតិកាលទី៥
AKP ភ្នំពេញ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ —







ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតី បើកកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយព្រឹទ្ធសភា នីតិកាលទី៥ នៅវិមានសាមគ្គីភាព រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ ដើម្បី៖
១-ពិនិត្យសំណើរបស់រដ្ឋសភា សុំពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់។
២-ពិនិត្យ និងសម្រេចលើសំណើរបស់គណបក្សប្រជាជនកម្ពុជា លេខ ០១០/០៨២៦/លគ.គក
និង៣-ផ្សេងៗ។
រូបថត៖ ហ៊ុន យុទ្ធគុណ





