រដ្ឋសភាកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំស្តីពី"កិច្ចសន្ទនាជាមួយពហុ ភាគីពាក់ព័ន្ធរបស់សភាស្តីពីការវិនិ យោគប្រកបដោយការទទួលខុសត្រូវស ម្រាប់សន្តិសុខស្បៀង និងអាកាស ធាតុ"រយៈពេល២ថ្ងៃ
AKP ភ្នំពេញ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦--រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំស្តីពី“កិច្ចសន្ទនាជាមួយពហុភាគីពាក់ព័ន្ធរបស់សភាស្តីពីការវិនិយោគប្រកបដោយការទទួល ខុសត្រូវសម្រាប់សន្តិសុខស្បៀង និងអាកាសធាតុ”រយៈពេល២ថ្ងៃ។នេះបើយោងតាមសេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភា ។

រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ក្រោមកិច្ចសហការជាមួយលេខាធិការដ្ឋានអោយប៉ា និងមានការគាំទ្រពីអង្គការស្បៀង អាហារ និងកសិកម្មនៃអង្គកា រស ហប្រជាជាតិ (FAO) នឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំស្តីពី “កិច្ចសន្ទនាជាមួយ ពហុភាគីពាក់ព័ន្ធរបស់សភាស្តីពីការវិនិយោគប្រកបដោយការទទួល ខុសត្រូវសម្រាប់សន្តិសុខស្បៀង និងអាកាសធាតុ៖ ជំរុញរបៀបវារៈអាស៊ានស្តីពីការវិនិយោគប្រកបដោយការទទួ លខុសត្រូវ លើវិស័យចំណីអាហារ កសិកម្ម និងព្រៃឈើ” ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ នៅវិមានរដ្ឋសភា ។
កិច្ចប្រជុំនេះ មានការអញ្ជើញមកចូលរួមដោយផ្ទាល់ និងតាមរយៈប្រព័ន្ធនិម្មិត (Zoom) ពីគណៈប្រតិភូជា សមាជិកអន្តរសភាអាស៊ាន (អាយប៉ា/AIPA) សមាជិកសភាកម្ពុជា អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិ ព្រមទាំងថ្នាក់ដឹកនាំ និងតំណាងមកពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន និងក្រសួងធនធានទឹក និងឧតុនិយម ផងដែរ។
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១រដ្ឋសភា នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ថ្លែង សុន្ទរកថាបើកកិច្ចប្រជុំស្តីពី “កិច្ចសន្ទនាជាមួយ ពហុភាគីពាក់ព័ន្ធរបស់សភាស្តីពីការវិនិយោគប្រកបដោយការទទួល ខុសត្រូវសម្រាប់សន្តិសុខស្បៀង និងអាកា សធាតុ៖ ជំរុញរបៀបវារៈអាស៊ានស្តីពីការវិនិយោគប្រកបដោយការទទួលខុស ត្រូវ លើវិស័យចំណីអាហារ កសិកម្ម និងព្រៃឈើ” នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦។

កិច្ចប្រជុំនេះ នឹងដំណើរការទៅ ដោយ មាន ការចូលរួមធ្វើបទបង្ហាញពីវាគ្មិនជំនាញៗ មកពីអង្គការស្បៀង អាហារ និងកសិកម្មនៃអង្គការសហប្រជាជាតិ (FAO) តំណាងលេខាធិការដ្ឋានអាយប៉ា គណៈកម្មការជំនាញរដ្ឋសភា និងតំណា ងក្រសួងពាក់ព័ន្ធមានដូចជា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួ ងបរិស្ថាន និងក្រសួងធនធានទឹក និងឧតុនិយមជាដើម ដើម្បីធ្វើការពិភាក្សាផ្លាស់ប្តូរយោបល់ ចែករំលែកបទពិសោធន៍ នៅក្នុងការពង្រឹងការយល់ដឹងរបស់សភា និងកិច្ចសហប្រតិបត្តិការពហុភាគីទៅលើទំនាក់ទំនងប្រទាក់ ក្រឡារវាងសន្តិសុខស្បៀង ភាពធន់នឹងអាកាស ធាតុ និងការវិនិយោគ ប្រកបដោយការទទួលខុសត្រូវក្នុងវិស័យស្បៀងអាហារ កសិកម្ម និងព្រៃឈើ ស្របតាមគោល ការណ៍ណែនាំអាស៊ាន ស្តីពីការលើកកម្ពស់ការវិនិយោគ ប្រកបដោយការទទួលខុសត្រូវ ក្នុងវិស័យស្បៀងអាហារ កសិកម្ម និងព្រៃឈើ ព្រមទាំងក្របខ័ណ្ឌអនុវត្តរបស់សភាអាស៊ាន ស្តីពីការវិនិយោគប្រកប ដោយការទទួលខុសត្រូវ ក្នុងវិស័យស្បៀងអាហារ កសិកម្ម និងព្រៃឈើ ឆ្នាំ២០២៤-២០៣០ (ASEAN RAI 2024-2030)។
នៅក្នុងអំឡុងពេលនៃព្រឹត្តិការណ៍នេះ មានកិច្ចប្រជុំសំខាន់ៗចំនួន៤ រួមមាន៖
១- កិច្ចសន្ទនាគោលនយោបាយទី១៖ ប្រព័ន្ធស្បៀងអាហារដែលធន់នឹងអាកាសធាតុ និងការវិនិយោគ កសិកម្មប្រកបដោយការទទួលខុសត្រូវ៖ ជំរុញរបៀបវារៈ ASEAN RAI ។
២- កិច្ចសន្ទនាគោលនយោបាយទី២៖ ការជំរុញរបៀបវារៈ ASEAN RAI សម្រាប់សន្តិសុខស្បៀង៖ ការស្វែង យល់លើវិមាត្រសេដ្ឋកិច្ចនៃការវិនិយោគប្រកបដោយការទទួលខុសត្រូវ។
៣- កិច្ចសន្ទនាគោលនយោបាយទី៣៖ ការពង្រឹងសកម្មភាពសភា និងភាពជាដៃគូពហុភាគី ដើម្បីសន្តិសុខ ស្បៀង និងអាកាសធាតុ៖ ការជំរុញរបៀបវារៈ ASEAN RAI ។
៤- កិច្ចសន្ទនាគោលនយោបាយទី៤៖ ពីកិច្ចសន្ទនាទៅជាសកម្មភាពជាក់ស្តែង៖ តួនាទីរបស់សមាជិកសភា ក្នុងសន្តិសុខស្បៀង ភាពធន់នឹងការប្រែប្រួលអាកាសធាតុ និងការវិនិយោគប្រកបដោយការទទួលខុសត្រូវ។
ជាងនេះកិច្ចប្រជុំស្តីពី “កិច្ចសន្ទនាជាមួយពហុភាគីពាក់ព័ន្ធរបស់សភាស្តីពីការវិនិយោគប្រកបដោយការទទួ លខុសត្រូវ សម្រាប់សន្តិសុខស្បៀង និងអាកាសធាតុ៖ ជំរុញរបៀបវារៈអាស៊ានស្តីពីការវិនិយោគប្រកបដោយការទទួ លខុសត្រូវ លើវិស័យចំណីអាហារ កសិកម្ម និងព្រៃឈើ” នឹងប្រារព្ធពិធីបិទ ក្រោមអធិបតីភាព ឯកឧត្តម សួស យ៉ារ៉ា ប្រធាន គណៈ កម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាននៃរដ្ឋសភា នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦៕
ដោយ៖ ប៊ុនរិទ្ធ





