ប្រតិភូខេត្តព្រះសីហនុចូលរួម «វេទិកាអភិបាលក្រុង និងសន្និសីទសមាជិកអនុសញ្ញាអង្គការសហប្រជាជាតិ ដើម្បីប្រយុទ្ធប្រឆាំងនឹងវាលខ្សាច់លើកទី១៧ (UNCCD COP17)»
AKP ព្រះសីហនុ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦--លោក ឯម ភាព អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំគណៈប្រតិភូចូលរួមព្រឹត្តិការណ៍ «វេទិកាអភិបាលក្រុង និងសន្និសីទសមាជិកអនុសញ្ញាអង្គការសហប្រជាជាតិ ដើម្បីប្រយុទ្ធប្រឆាំងនឹងវាលខ្សាច់លើកទី១៧ (UNCCD COP17)» ក្រោមប្រធានបទ «ភាពជាអ្នកដឹកនាំថ្នាក់ មូលដ្ឋាន ដើម្បីពង្រឹងភាពធន់នៃដី៖ ជំរុញទីក្រុងទៅកាន់អនាគតប្រកប ដោយចីរភាព» នៅរដ្ឋធានី Ulaanbaatar ប្រទេសម៉ុងហ្គោលី ចាប់ពីថ្ងៃទី២០ ដល់២២ ខែសីហា ឆ្នាំ២០២៦ ។


វេទិកានេះមានការចូលរួមពីបណ្តាប្រទេសក្នុងតំបន់អាស៊ី និងអឺរ៉ុប ប្រមាណ ៥៦ប្រទេស ដែលរៀបចំឡើងដោយរដ្ឋធានី Ulaanbaatar សហការជាមួយលេខាធិការដ្ឋាន UNCCD, UN-Habitat, ICLEI និងសម្ព័ន្ធ Local 2030។ វេទិកានេះមានគោលបំណងសំខាន់ក្នុងការចែករំលែកមេរៀន បទពិសោធន៍ ចំណេះដឹង បច្ចេកទេស និងដំណោះស្រាយលើហេដ្ឋារចនាសម្ព័ន្ធបៃតង ទីក្រុងឆ្លាតវៃ និងការគ្រប់គ្រងដីធ្លីប្រកបដោយចីរភាព ផ្អែកតាមដំណោះស្រាយធម្មជាតិ ព្រមទាំងការពង្រឹងទំនាក់ទំនងទ្វេភាគី និងកិច្ចសហ ប្រតិបត្តិការអន្តរជាតិរវាងទីក្រុង និងទីក្រុង ៕


ដោយ ងូ សុមុនី





