ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ស្តេចយាងទត សាលភគវន្ត និងសាលសហមេត្រីយ នៃវិមានសាមគ្គីភាព
AKP ភ្នំពេញ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦—








ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចសព្វព្រះរាជហឫទ័យយាងទតសាលភគវន្ត និងសាលសហមេត្រីយ នៅជាន់ទី២ នៃវិមានសាមគ្គីភាព បន្ទាប់ពីព្រះរាជពិធីសម្ពោធ វិមានសាមគ្គីភាពនៃព្រឹទ្ធសភា នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦។
ព្រះករុណា ព្រះមហាក្សត្រ ត្រូវបានអមដំណើរដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់ជាច្រើនរូបទៀត។
រូបថត៖ ក្រុមការងារ AKP





