AKP ភ្នំពេញ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ -- រដ្ឋាភិបាលវេណេស៊ុយអេឡា កាលពីថ្ងៃចន្ទ បានធ្វើបច្ចុប្បន្នភាពចំនួនអ្នកស្លាប់ផ្លូវការពីការរញ្ជួយដីពីរលើកកាលពីថ្ងៃទី២៤ ខែមិថុនា ដោយរាយការណ៍ថា ចំនួនអ្នកស្លាប់បានកើនឡើងដល់ ៦.៤៣៨នាក់កើនឡើង ១៣៧នាក់ពីសប្តាហ៍មុន៕
សេចក្តីប្រកាសនេះបាននិយាយថា ផ្ទះចំនួន ៣៣៥ខ្នងត្រូវបានប្រគល់ជូនគ្រួសារដែលរងផលប៉ះពាល់ ហើយអគារចំនួន ៥៩.១០៩ខ្នងត្រូវបានត្រួតពិនិត្យដើម្បីកំណត់ថាតើវាមានសុវត្ថិភាពសម្រាប់ស្នាក់នៅឬអត់។
ក្នុងចំណោមអគារដែលត្រូវបានវាយតម្លៃ អគារចំនួន ៣៤.៦៨០ខ្នងត្រូវបានរកឃើញថាអាចស្នាក់នៅបាន អគារចំនួន ១៣.៧៣៣ខ្នងត្រូវបានចាត់ថ្នាក់ថាការចូលទៅស្នាក់នៅមានកម្រិត និងអគារចំនួន ១០.៦៩៦ខ្នងត្រូវបានចាត់ទុកថាមានហានិភ័យខ្ពស់៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)