AKP ភ្នំពេញ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ -- អាជ្ញាធរមូលដ្ឋានបាននិយាយកាលពីថ្ងៃអង្គារថា យ៉ាងហោចណាស់មនុស្ស ១០នាក់បានស្លាប់ និង ៨នាក់ផ្សេងទៀតរងរបួសនៅក្នុងការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ីទៅលើទីក្រុងប៉េចេនីហ៊ី ក្នុងតំបន់ Kharkiv ភាគខាងកើតប្រទេសអ៊ុយក្រែន។
អភិបាលក្រុង លោក អូឡេហ៍ ស៊ីនេហ្គូប៊ូវ (Oleh Synegubov) បាននិយាយនៅលើបណ្ដាញសង្គមតេឡេក្រាមថា ការវាយប្រហារនេះក៏បានបំផ្លាញផ្ទះឯកជនចំនួន ១០ខ្នង ហាងកាហ្វេមួយ ការិយាល័យប្រៃសណីយ៍មួយ ហាងទំនិញមួយ និងយានយន្តយ៉ាងហោចណាស់ ៧ គ្រឿងផងដែរ។
សេវាសង្គ្រោះបន្ទាន់កំពុងធ្វើការនៅកន្លែងកើតហេតុ៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)