រូបថតប្រចាំសប្តាហ៍៖ ទិដ្ឋភាពដ៏ស្រស់បំព្រងនៅទីប្រជុំជននៃស្រុកកោះញែក ខេត្តមណ្ឌលគិរី
AKP មណ្ឌលគិរី ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ --








ស្រុកកោះញែក នៃខេត្តមណ្ឌលគិរី គឺជាតំបន់សម្បូរទៅដោយធនធានព្រៃឈើ និងជីវៈចម្រុះ ព្រមទាំងជាជម្រកសម្រាប់សត្វព្រៃជាច្រើនប្រភេទ និងមានសក្ដានុពលខ្ពស់សម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ធម្មជាតិ និងអេកូទេសចរណ៍។
ស្រុកកោះញែក ក៏មានមុខម្ហូបដ៏មានប្រជាប្រិយ និងទទួលបានការពេញនិយមពីសំណាក់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិ នោះគឺ “សម្លព្រូង” ដែលដាក់ក្នុងបំពង់ឬស្សី ហើយជាអត្តសញ្ញាណរបស់ជនជាតិដើមភាគតិចរស់នៅទីនោះ។
រូបថត៖ ហុង ម៉េងឡុង





