អភិបាលខេត្តព្រះសីហនុដឹកនាំកិច្ចប្រជុំកែលម្អរមណីយដ្ឋានក្បាលឆាយ ជាតំបន់ទេសចរណ៍ប្រណិត
AKP ព្រះសីហនុ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦-- ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំកែលម្អរមនីយដ្ឋានក្បាលឆាយ ស្ថិតនៅភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត ប្រធានមន្ទីរ អង្គភាព និងមន្ត្រីបច្ចេកទេស។
ការរៀបចំកែលម្អរមណីយដ្ឋានក្បាលឆាយឱ្យក្លាយជារមណីយដ្ឋានទេសចរណ៍ល្អប្រណិតក្នុងក្រុងព្រះសីហនុនោះមានដូចជា សួនច្បារ ចំណតឡានក្រុង ចំណតរថយន្តគ្រួសារ ចំណតម៉ូតូ កែលម្អស្ពានឆ្លងឱ្យបានធំទូលាយ រៀបចំផ្លូវថ្នើជើង ផ្លូវជិះកង់ បន្ទប់ទឹកសាធារណៈ ស្ថានីយបញ្ចូលរថយន្តអគ្គិសនី តូបលក់ដូរឱ្យមានស្តង់ដារ កន្លែងហាត់ប្រាណជាដើម ។ល។

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានធ្វើការណែនាំក្រុម ការងារបច្ចេកទេសត្រូវពន្លឿនប្លង់គោលឱ្យបានលឿន ដើម្បីយើងមានមូលដ្ឋានក្នុងការរៀបចំកែលម្អរមណីយដ្ឋានក្បាល ឆាយ ជាតំបន់ទេសចរណ៍ ប្រណិតមួយបន្ថែមទៀត នៅក្នុងក្រុងព្រះសីហនុ បន្ទាប់ពីយើងមានឆ្នេរសមុទ្រស្រស់ស្អាត រូបសំណាក និងអគារដ៏ស្កឹមស្កៃនាពេលបច្ចុប្បន្ននេះ សមិទ្ធផលទាំងអស់នេះវាជួយបង្កើនសេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិ នៅពេលខាងមុខ ៕


ដោយ ងូ សុមុនី





