លោក ពូទីន ទៅដល់តំបន់ប័រយ៉ាទីយ៉ាសម្រាប់ដំណើរទស្សនកិច្ចការងារ
AKP ភ្នំពេញ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ -- ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានទៅដល់ទីក្រុងអ៊ូឡាន់-អ៊ូដេ ជាកន្លែងដែលលោកនឹងធ្វើកិច្ចប្រជុំក្រុមប្រឹក្សារដ្ឋ ស្តីពីការអភិវឌ្ឍការដឹកជញ្ជូនសាធារណៈ។
លោកប្រធានាធិបតីរុស្ស៊ីរូបនេះក៏ត្រូវបានគេរំពឹងថានឹងចូលរួមតាមរយៈសន្និសីទវីដេអូនៅក្នុងពិធីមួយ ដែលប្រារព្ធពិធីសម្ពោធរោងចក្ររ៉ែ និងកែច្នៃ យើម៉ាកូវស្គី ផងដែរ។
លោក ពូទីន បានទៅទស្សនាតំបន់ប័រយ៉ាទីយ៉ា ជាលើកចុងក្រោយកាលពីក្នុងខែមីនា ឆ្នាំ២០២៣។ ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនោះ លោកចូលរួមធ្វើកិច្ចប្រជុំមួយ ស្តីពីការអភិវឌ្ឍទីក្រុងចុងបូព៌ានៅអ៊ូឡាន់-អ៊ូដេ និងបានទៅទស្សនកិច្ចនៅរោងចក្រផលិតយន្តហោះ ព្រមទាំងបានជជែកពិភាក្សាជាមួយបុគ្គលិកនៅទីនោះដែរ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ តាសស៍)




