ពិធីបំពាក់ឋានន្តរសក្តិជូនយោធិនជានាយទាហានរង នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ
AKP កំពង់ធំ ថ្ងៃទី ១០ ខែ សីហា ឆ្នាំ ២០២៦--នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤នាព្រឹកថ្ងៃទៅ១០ខែសីហាឆ្នាំ២០២៦បានរៀបចំពិធីបំពាក់ឋានន្តរសក្តិ ជូនយោធិនជានាយទាហានរង នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំក្រោមអធិបតី ភាព ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការនិងដោយមានការចូលរួមពីថ្នាក់ដឹកនាំ នៃបញ្ជាការដ្ឋានតំបន់ប្រតិប ត្តិការទឹករងកំពង់ធំ និងមេបញ្ជាការតាមបណ្ដាលកងឯកភាព និងស្ថាប័នចំណុះជាច្រើនរូប។

លោកវរសេនីយ៍ទោ ស៊ុន សាម៉ុន នាយកាល័យទី១ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានឡើងអានសេចក្ដីសម្រេចស្ដីពីការបំពាក់ឋានន្តរសក្តិ ដែលបានសម្រេចតាមឋានានុក្រមក្នុងនោះ ថ្នាក់ព្រិន្ទបាលឯក ចំនួន ២ នាក់ ថ្នាក់ព្រិន្ទបាលទោ ចំនួន ១៥ នាក់ ថ្នាក់ពលបាលឯក ចំនួន ១៩ នាក់ ថ្នាក់ពលបាលទោ ចំនួន ៤នាក់ ថ្នាក់ពលបាលត្រី ចំនួន ៦ នាក់ សរុបមានចំនួន ៤៦នាក់ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លៃងនូវការគោរពថ្លែងអំណរគុណដ៏ជ្រា លជ្រៅជាទីបំផុត ចំពោះឯកឧត្តម មេបញ្ជា ការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិទី៤ និងឯកឧត្តមអគ្គមេប ញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ដែលបានផ្ដល់សេចក្ដីទុកចិត្ត សម្រេចដំឡើងឋានន្តរសក្តិជូនដល់យោធិនជានាយទា ហានរងចំណុះឲ្យបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលគ្រប់លក្ខខណ្ឌត្រូវបានដំឡើងឋានន្តរសក្តិ ហើយដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចស្របតាមលក្ខន្តិកៈនៃកងយោធពលខេមរភូមិន្ទ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការអបអរសាទរ ចំពោះការទទួលបាននូវឋានន្តរសក្ដិថ្មីនេះ និងបានណែនាំដល់យោធិន ដែលត្រូវបានថ្នាក់ដឹកនាំគ្រប់ថ្នាក់សម្រេចផ្ដល់ទំនុកចិត្ត តំឡេីងឋាន្តរស័ក្តនៅពេលនេះ ត្រូវបន្តខិតខំប្រឹងប្រែងបំពេញភារកិច្ចតាមបទបញ្ជា និងការណែនាំរបស់មេបញ្ជាការកងឯកភាព តាមឋានានុក្រម ឲ្យទទួលបានជោគជ័យថ្មីៗបន្ថែមទៀត ។ ជាមួយនោះ ដែរយោធិនគ្រប់រូប ត្រូវតែស្មោះត្រង់ដាច់ខាតចំពោះជាតិ សាសនា និងព្រះមហាក្សត្រ ។

ត្រូវចូលរួមជាមួយកងយោធពលខេមរភូមិន្ទនៅគ្រប់បណ្ដាអង្គភាពការពារឱ្យបានបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជាយេីង ហើយត្រូវចូលរួមយ៉ាងសកម្មក្នុងការកំណែទម្រង់កងយោធពលខេមរភូមិន្ទឱ្យទទួលបានជោគជ័យ៕

ដោយ៖ ស៊ុម វណ្ណា





