អភិបាលខេត្តកំពង់ធំ ផ្តាំផ្ញើដល់បេក្ខជនប្រឡងបាក់ឌុបទាំងអស់ ត្រូវខិតខំប ញ្ចេញឱ្យអស់សមត្ថភាព ដើម្បីទទួលបានលទ្ធផលល្អ និងជូនពរឱ្យប្រឡង ជាប់ទាំងអស់គ្នា
AKP កំពង់ធំ ថ្ងៃទី១០ ខែសីហាឆ្នាំ ២០២៦--ឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំបានផ្តាំផ្ញើដល់បេក្ខ ជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិ យភូមិ (បាក់ឌុប) ទាំងអស់ត្រូវខិតខំបញ្ចេញឱ្យអស់សមត្ថភាព ដើម្បីទទួលបានលទ្ធផលល្អនិងជូនពរឱ្យប្រឡង ជាប់ទាំងអស់គ្នា។
ឯកឧត្តម អភិបាលខេត្តបានលើកឡើងនៅក្នុងឱកាសអញ្ជើញចូលរួមពិនិត្យ និងបើកវិញ្ញាសារប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ (Bac II) នៅមណ្ឌលប្រឡងវិទ្យាល័យកំពង់ធំនាព្រឹកថ្ងៃទី១០ ខែ សីហា ឆ្នាំ២០២៦។

ឯកឧត្តម បានបញ្ជាក់ថា សម្រាប់ដំណើរប្រឡងថ្ងៃទី១នេះ គឺដំណើរការប្រឡងបានពិនិត្យភាពបិទជិត ដើម្បីធានាបានថា ការប្រឡងប្រព្រឹត្តទៅដោយគោរពតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន។
ឯកឧត្តមអភិបាលខេត្តបានបន្តថាចំពោះបេក្ខជនបេក្ខនារីទាំងអស់ដែលត្រូវចូលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនាពេលនេះ ត្រូវតែយកចិត្តទុកដាក់ខ្ពស់ និងខិតខំសរសេរឱ្យល្អត្រឹមត្រូវទៅលើក្រដាសវិញ្ញាសារ មុននឹងឆ្លើយ ត្រូវគិតត្រិះរិះពិចារណាឱ្យបានគ្រប់ជ្រុងជ្រោយ និងត្រូវខិតខំប្រឹងប្រែងឱ្យអស់ពីសម ត្ថភាព ដោយត្រូវគោរពឱ្យបានខ្ជាប់ខ្ជួន នូវបទប្បញ្ញត្តិ និងបទបញ្ជាផ្ទៃក្នុងនៃការប្រឡង និងប្រកាន់យកនូវគោល ការណ៍ «ចេះជាប់»។

តាមការបញ្ជាក់របស់បេក្ខជនបេក្ខនារី បានលើកឡើងថា ពួកគេមានសង្ឃឹមក្នុងការប្រឡងច្រើនដោយសារការសិក្សាររៀនសូត្របានច្រើនជាងឆ្នាំមុនព្រោះប្រទេសកម្ពុជាបានដំណើរការសិក្សារៀនសូត្រពេញមួយឆ្នាំ។សម្រាប់ការសិ ក្សាក៏ដូចជាការប្រឡងមិនមានអ្វីគួរឱ្យព្រួយបារម្ភនោះទេ ពិសេសគឺបេក្ខជនបានដឹងអំពីបទបញ្ជាផ្ទៃក្នុងរបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលបានដាក់ចេញនិងផ្សព្វផ្សាយតាមរយៈបណ្ដាញសង្គម ដើម្បីឱ្យបេក្ខជនបានដឹងពិសេសដំណើរការប្រឡងជារៀងរាល់ឆ្នាំ។

សូមបញ្ជាក់ថា ក្នុងឆ្នាំសិក្សា ២០២៥-២០២៦ សម័យប្រឡងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ នេះនៅក្នុងខេត្តកំពង់ធំ មានមណ្ឌលប្រឡងចំនួន១៣មណ្ឌល ស្មើនឹង ២៣៦បន្ទប់ មានបេក្ខជនសរុប ៥.៨៨៣នាក់ (ស្រី៣.៤០៩នាក់ )ចែកចេញជា÷១.ថ្នាក់វិទ្យាសាស្រ្តមាន០២មណ្ឌល ស្មើ ៤៨បន្ទប់ មានបេក្ខជនសរុប ១.១៨៨នាក់(ស្រី ៦៩៦នាក់)។ ២.ថ្នាក់វិទ្យាសាស្ត្រសង្គមមាន១២មណ្ឌល ស្មើនឹង ១៩១បន្ទប់មានបេក្ខជន ៤.៦៩៥ នាក់(ស្រី ២.៧១៣នាក់)៕
ដោយ៖ ស៊ុមវណ្ណា





