ឯកឧត្តម គន់ គីម អញ្ជើញប្រកាសសមាសភាពថ្នាក់ដឹកនាំ អ.ន.ក.ខេត្តមណ្ឌលគិរី
AKP ភ្នំពេញ ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦--ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា (អ.ន.ក.) នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសសមាសភាពថ្នាក់ដឹកនាំគណៈកម្មាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តមណ្ឌលគិរី។

នាឱកាសនោះ ឯកឧត្តម គង់ គឹមនី អភិបាលខេត្ត ត្រូវបានតែងតាំងជា ប្រធានគណៈកម្មាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តម ណ្ឌលគិរី ឧត្តមសេនីយ៍ត្រី ជា ចិត្រា ស្នងការនគរបាលខេត្ត ជាអនុប្រធាន និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការសមាគមខេត្ត និង ឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងជាអនុប្រធានគណៈកម្មាធិការសមាគមខេត្ត ។

ឯកឧត្តម កិត្តិសង្គហបណ្ឌិត អនុប្រធាន គណៈកម្មាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ក៏បានផ្តាំផ្ញើរដល់ សមាសភាពថ្នាក់ដឹកនាំ អ.ន.ក.ខេត្តមណ្ឌលគិរី ដែលទើបតែងតាំងថ្មីសូម យកចិត្តទុដាក់បំពេញការងារឱ្យបានល្អ ដើម្បីបំរើផលប្រយោជន៍ អតីតយុទ្ធជន និងនិវត្តជន ក្នុងខេត្តឱ្យមានប្រសិទ្ធភាពខ្ពស់ ៕

ដោយ៖ ណយ នឿន ,ប្រភព៖សមាគមអតីតយុទ្ធជន





