ឯកឧត្តម អភិបាលខេត្ត អញ្ជើញបើកវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅសាលាវិទ្យាល័យ ហ៊ុន សែន មិត្តភាព
AKP ខេត្តព្រះសីហនុ ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦--ព្រឹកថ្ងៃចន្ទទី១០ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម សុខ គាង រដ្ឋលេខាធិការក្រសួងដែនដីនគរូបនីយ កម្ម និងសំណង់ ជាក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ ទទួលបន្ទុកវិស័យអប់រំលោកជំទាវ ឃុន រចនា អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា ឯកឧត្តម ម៉ាង ស៊ីណេត អភិ បាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញបើកវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា ២០២៥-២០២៦ នៅ សាលាវិទ្យាល័យ ហ៊ុន សែន មិត្តភាព ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ។

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ ក៏បានធ្វើការសំណេះសំ ណាលជាមួយសិស្សានុសិស្សជាបេក្ខជនប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡងថ្ងៃទី១០ និង១១ ខែសីហា ឆ្នាំ២០២៦ នៅសាលាវិទ្យា ល័យ ហ៊ុន សែនមិត្តភាព ក្រុងព្រះសី ហនុ ។
ឯកឧត្តម អភិបាលខេត្តព្រះសីហនុបាន បញ្ជាក់ថា រាល់សំណេរប្រឡងត្រូវបើកទុកដាក់ក្នុងហឹប ចាក់ សោជិត មិនមានស្នាម បើកនោះទេ ព្រមទាំងបាន បើកសោនៅចំពោះមុខគណមេប្រយោគ និងបេក្ខជនប្រឡង ដើម្បីពិនិត្យពីភាពត្រឹមត្រូវ ម្យ៉ាងទៀត ស្រោមប្រអប់សំណេរមាន ស្នាមត្រាត្រឹមត្រូវ ព្រម ទាំងចូលរួមចុះហត្ថលេខាពីបេក្ខជនប្រឡងលើវិញ្ញាសារប្រឡងដោយមិនមានការបែកធ្លាយវិញ្ញាសារប្រឡងចេញទៅខាងក្រៅនោះទេ។

ទន្ទឹមនោះ ឯកឧត្ដម អភិបាលខេត្តបានបន្តថា សូមក្មួយៗជាបេក្ខជនត្រូវខិតខំបញ្ចេញសមត្ថភាពដែល យើងបានខិតខំរៀនសូត្ររយពេល ១២ឆ្នាំកន្លងមក នេះឪ្យទទួលបានលទ្ធផល ល្អគ្រប់គ្នា ។
ឯកឧត្តម អភិបាលខេត្ត ក៏បានសន្យាថា ចំពោះបេក្ខជនដែលប្រឡងទទួលបាន និទ្ទេស A និងទទួលបានម៉ូតូមួយគ្រឿង និងសូមជូនពរឪ្យបេក្ខជនទាំងអស់ប្រឡងជាប់គ្រប់គ្នា និងទទួល បាននិទ្ទេសល្អគ្រប់គ្នា។
លោកស្រី អ៊ុច សោភា ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តព្រះសីហនុ បានឪ្យដឹងថា ការប្រឡង សញ្ញាបត្រមធ្យមសិ ក្សាទុតិយភូមិឆ្នាំសិក្សា២០២៥- ២០២៦ ខេត្តព្រះសីហនុ បេក្ខជនដាក់ពាក្យប្រឡងមានចំនួន ២ ៤០១នាក់ ស្រី ១ ២៦៧នាក់ ក្នុងនោះថ្នាក់វិទ្យាសាស្ត្រមាន ២មណ្ឌល និងថ្នាក់វិទ្យាសាស្រ្តសង្គមចំនួន ៣មណ្ឌល គឺមាន ៥មណ្ឌល ស្មើនឹង ៩៩បន្ទប់។
លោកស្រី ប្រធានមន្ទីរអប់រំខេត្តបានបន្តថា ដោយ មានការយកចិត្តទុកដាក់ពីឯកឧត្តម អភិបាលខេត្តព្រះសីហនុ ផ្តល់ការស្នាក់នៅ និងអាហារ ៦ពេល រួមទាំងការផ្ញើកង់ ម៉ូតូសម្រាប់បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលមកពីក្រុង ស្រុកឆ្ងាយពីមណ្ឌលប្រឡង ដើម្បីជួយសម្រួលសម្រាប់បេក្ខជន និងបន្ថយបន្ទុកក្រុមគ្រួសារផងដែរ ។ ហើយនៅតាមមណ្ឌលប្រឡងទាំង ៥ក្នុងខេត្តព្រះសីហនុ បានចាប់ផ្តើមសំណេរនៅម៉ោង ៧ព្រឹកដូចគ្នា ម្យ៉ាងទៀតនៅតាមមណ្ឌលប្រឡងនិមួយៗមានសណ្តាប់ធ្នាប់ល្អ មិនមានបញ្ហាអ្វីកើតឡើងនោះទេ សម្រាប់ព្រឹកថ្ងៃទី១០នេះ ។
សូមបញ្ជាក់ថា ឆ្នាំសិក្សា ២០២៤-២០២ ៥ ខេត្តព្រះសីហនុ មានបេក្ខជនប្រឡងចំនួន ២ ២២៤នាក់ ស្រី ១ ១៥០នាក់ ស្មើនឹង ៧៨បន្ទប់ ហើយសិស្សប្រឡងទទួលបាននិទ្ទេស A មានចំនួន ៥៦នាក់ ស្រី ២៦នាក់ ៕
ដោយ៖ ងូ សុមុនី





