អភិបាលរងខេត្តកណ្តាល ចូលរួមពិធីដាំកូនឈើប្រណីតនៅ ពុទ្ធមណ្ឌលកម្ពុជា ស្រុកកៀនស្វាយ
AKP កណ្តាល ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦--លោក នុត ពុធដារ៉ា អភិបាលរងខេត្តកណ្តាល បានអញ្ជើញជាអធិបតីក្នុងពិធីដាំកូនឈើប្រណីតសរុបចំនួន ៥ ០០០ ដើម ដែលពិធីនេះបានរៀបចំឡើងនៅក្នុងបរិវេណពុទ្ធមណ្ឌលកម្ពុជា ស្ថិតក្នុងឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្ត កណ្តាល នៅថ្ងៃទី៩ ខែសីហា ឆ្នាំ ២០២៦។

ក្នុងឱកាសនោះ លោក នុត ពុធដារ៉ា បានលើកឡើងថា ការដាំកូនឈើនាពេលនេះគឺជាការរួមចំណែកយ៉ាងសំខាន់ក្នុងការ បង្កើនគម្របព្រៃឈើ និងរក្សាបរិស្ថាន ជួយកាត់បន្ថយកំដៅផែនដី ទប់ស្កាត់ការប្រែប្រួលអាកា សធាតុ និងការពារគ្រោះធម្មជាតិ លើកកម្ព ស់សោភ័ណភាពពុទ្ធមណ្ឌលកម្ពុជា ឱ្យប្រែក្លាយទីតាំងប្រវត្តិសាស្ត្រ និងសាស នាដ៏សំខាន់នេះឱ្យទៅជាតំបន់បៃតង ស្រស់បំព្រង ផ្តល់ជាទីជ្រកកោន និងម្លប់ត្រជាក់ត្រជុំសម្រាប់ព្រះសង្ឃ និងពុទ្ធបរិស័ទមកធ្វើបុណ្យទាន។

លោក អភិបាលរងខេត្ត ក៏បានជំរុញឱ្យមហាជន ជាពិសេសយុវជនជំនាន់ក្រោយ យល់ដឹងកាន់តែច្បាស់ពីតម្លៃមិនអាចកាត់ថ្លៃបាននៃព្រៃឈើ និងធនធានធម្មជាតិ និងបានអំពាវនាវដល់អាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ឱ្យបន្តរួមគ្នារក្សា ការពារ និងថែទាំកូនឈើដែលបានដាំរួចទាំងនេះឱ្យបានលូតលា ស់ល្អប្រសើរ ព្រមទាំងចូលរួមដាំដើមឈើបន្ថែមទៀតនៅតាមគេហដ្ឋាន សាលារៀន វត្តអារាម និងទីសាធារណៈ ដើម្បីរួមគ្នាកសាងខេត្តកណ្តាលឱ្យមានគម្របបៃតង និងបរិស្ថានស្រស់បំព្រងតទៅមុខទៀត ។

សូមបញ្ជាក់ផងដែរថា ប្រភេទកូនឈើដែលបានយកមកដាំនាឱកាសនោះ រួមមានកូនឈើប្រណីតៗដូចជា ដើមធ្នង់ គ្រញូង បេង ម៉ៃសាក់ និងកូនឈើហូបផ្លែមួយចំនួនទៀត ដែលអំណោ យផលល្អសម្រាប់បរិស្ថានក្នុងតំបន់នេះ ៕
ដោយ៖ ណយ នឿន ,ប្រភព៖រដ្ឋបាលខេត្តកណ្តាល





