ក្រសួងធនធានទឹក ជំរុញល្បឿន និងគុណភាពបច្ចេកទេសលើគម្រោងស្តារអូរដំឡូង ខេត្តបន្ទាយមានជ័យ ខណៈលទ្ធផលសម្រេចបានជាងពាក់កណ្តាល
AKP ខេត្តបន្ទាយមានជ័យថ្ងៃទី១០ ខែសីហាឆ្នាំ២០២៦--គម្រោងស្តារអូរដំឡូង និងការសាង សង់សំណង់សិល្បការ្យចំនួន ១០កន្លែង ស្ថិតក្នុងឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ បានខិតជិតសម្រេចផលជាស្ថាពរហើយ ដោយគិតត្រឹមដើមខែសីហា ឆ្នាំ២០២៦ នេះ លទ្ធ ផលការងារសរុបសម្រេចបានប្រមាណ ៦៥% ហើយ ដែលនេះជាសញ្ញាវិជ្ជមានមួយក្នុងការដោះស្រាយបញ្ហាទឹកប្រើប្រាស់ និងទឹកស្រោចស្រពជូនប្រជាកសិករក្នុងតំបន់។

ដើម្បីធានាថាការអនុវត្តគម្រោងប្រព្រឹត្តទៅដោយរលូន និងស្របតាមបទដ្ឋានបច្ចេកទេស កាលពីថ្ងៃអាទិត្យ ទី៩ ខែសីហា ឆ្នាំ២០២៦ លោក ថាំង វីយុទ្ធដា ប្រធាននាយកដ្ឋានវិស្វកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារមន្ត្រីជំនាញបច្ចេកទេស ចុះពិនិត្យ និងវាយតម្លៃផ្ទាល់អំពីវឌ្ឍនភាពការងារនៅការដ្ឋានអូរដំឡូង។
ប្រភពទឹកអូរដំឡូងនេះ គឺជាចំណុចយុទ្ធសាស្ត្រមួយដែលទទួលប្រភពទឹកយ៉ាងសំខាន់ពីរផ្នែក គឺទឹកហូរស្រោចចុះពីភ្នំខ្លែងពណ៌ និងប្រភពទឹកក្រោមដី។ ផ្អែកលើការវាយតម្លៃផ្នែកបច្ចេកទេស បន្ទាប់ពីការដ្ឋាននេះត្រូវបានបញ្ចប់ ១០០% គម្រោងនេះនឹងបង្កើតជាប្រភពដ៏មានសារសំខាន់ ដែលអាចផ្គត់ផ្គង់ទឹកស្រោច ស្រព ឆ្លើយតបចម្រុះលើផ្ទៃដីដាំដុះដំណាំបន្លែបង្ការរបស់កសិករបានចំនួន ១៥០ ហិកតា។

បម្រើជីវភាពរស់នៅ ផ្តល់ទឹកស្អាតសម្រា ប់ប្រើប្រាស់ប្រចាំថ្ងៃជូនប្រជាពលរដ្ឋចំនួន ៦ ភូមិ ក្នុងឃុំស្លក្រាម ស្មើនឹង ១,៦៣៥ គ្រួសារ (ប្រជាជនសរុប ៨,១៧៥ នាក់ ក្នុងនោះស្ត្រី ៤,៤៩៦ នាក់)។
ក្នុងឱកាសចុះពិនិត្យនោះ លោកប្រធាននាយកដ្ឋានវិស្វកម្ម បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារដែលសម្រេចបានលទ្ធផលគួរឱ្យកត់សម្គាល់នេះ។ ទន្ទឹមនឹងនោះ លោកក៏បានផ្តល់អនុសាសន៍ និងការណែនាំយ៉ាងម៉ឺងម៉ាត់ដល់ប្រធានការដ្ឋាន ព្រមទាំងក្រុមការងារបច្ចេកទេសទាំងអស់ ឱ្យបន្តយកចិត្តទុកដាក់លើចំណុចគន្លឹះ ត្រូវប្រើប្រាស់ និងគ្រប់គ្រងគ្រឿងចក្រប្រកបដោយ។ ត្រូវគោរព និងអនុវត្តតាមបទដ្ឋានបច្ចេកទេសរបស់គម្រោងឱ្យបានស្ថាពរ ដើម្បីធានាបាននូវគុណភាព សោភ័ណភាព និងភាពរឹងមាំ អាចប្រកួតប្រជែងនឹងកត្តាធម្មជាតិ និងប្រើប្រាស់បានយូរអង្វែង។

ត្រូវជំរុញសន្ទុះការងារបន្ថែមទៀត ដើម្បីបញ្ចប់គម្រោងឱ្យបានមុន ឬតាមកាលកំណត់នៃផែនការដែលបានព្រាងទុក។
គម្រោងស្តារអូរដំឡូងនេះ មិនត្រឹមតែជាការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធធារាសាស្ត្រប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាស្ពានចងភ្ជាប់ការលើកកម្ពស់ជីវភាពរ ស់នៅ ការពារហានិភ័យគ្រោះរាំងស្ងួត និងបង្កើនសេដ្ឋកិច្ចមូលដ្ឋានជូនប្រជាពល រដ្ឋក្នុងស្រុកស្វាយចេកយ៉ាងពិតប្រាក ដ៕

ដោយ ៖ឈុនសារ៉ាត





