ឯកឧត្តមបណ្ឌិត ហេង សំណាងជួបសំណេះសំណាលមេគ្រួសារបក្សនៅតាមបណ្ដាភូមិក្នុងឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក
AKP កំពង់ធំ ថ្ងៃទី៩ ខែសីហា ឆ្នាំ ២០២៦-- ឯកឧត្តមបណ្ឌិត ហេង សំណាងប្រធានក្រុមការងារចុះមូលដ្ឋានឃុំសាលាវិស័យកាលពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៦បានជួបសំណេះសំណាលជាមួយមេគ្រួសារបក្សនៅភូមិខ្វានទៀង ភូមិគគីរ ភូមិត្រពាំងថ្មនិងភូមិសាលាវិស័យ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ដែលមានសមាជិកចូលរួមប្រមាណជាង២០០ នាក់។

លោក ជិន ហ៊ីនប្រធានគណបក្សឃុំសាលាវិស័យបានសាទរចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត ហេង សំណាង ព្រម លោក លោកស្រី ក្រុមការងារចុះមូលដ្ឋានឃុំទាំងអស់ ដែលបានចំណាយពេលវេលាដ៏មានតម្លៃ អញ្ជើញមកជាអធិបតី និងចូលរួមក្នុង កិច្ចប្រជុំសំណេះសំណាលនិងតម្រង់ទិសការងារជាមួយមេក្រុមបក្សតាមភូមិនាឱកាសនេះគឺជាសក្ខីភាពបង្ហាញយ៉ាងច្បាស់ពីការយកចិត្តទុកដាក់ខ្ពស់ ការស្រឡាញ់ និងការផ្តល់កម្លាំងចិត្តយ៉ាងធំធេង ដល់បងប្អូនថ្នាក់ដឹកនាំបក្សនៅថ្នាក់មូលដ្ឋាន ពិសេសគឺបងប្អូន«មេក្រុមបក្ស»ដែលជាឆ្អឹងខ្នងនិងជាជួរមុខដ៏រឹងមាំក្នុងការក្តាប់សភាពការណ៍និងបម្រើប្រជាពលរដ្ឋដោយផ្ទាល់។ ក្នុងនាមជាមេឃុំនិងប្រជាពលរដ្ឋទាំងមូលសូមថ្លែងអំណរគុណចំពោះលោកអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាពប្រធានក្រុមការងារចុះមូលដ្ឋានស្រុកប្រាសាទបល្ល័ង្ក តាមរយៈឯកឧត្តមបណ្ឌិត ហេង សំណាងប្រធានក្រុមការងារចុះមូលដ្ឋានឃុំសាលាវិស័យដែលបានជួយឧបត្ថម្ភនិងគាំទ្រ រាល់សកម្មភាពទាំងផ្នែករដ្ឋបាលនិងការអភិវឌ្ឍព្រមទាំងការងារមនុស្សធម៌កន្លងមក ដែលធ្វើឱ្យតាមមូលដ្ឋានមានលក្ខណៈល្អប្រសើរ។

ឯកឧត្តមបណ្ឌិតហេង សំណាងបានមានប្រសាសន៍ថា មេក្រុមបក្ស គឺជាតំណភ្ជាប់យ៉ាងសំខាន់រវាងគណបក្ស និងប្រជាពលរដ្ឋនៅតាមខ្នងផ្ទះនិមួយៗ នឹងសមាជិកសមាជិការផ្ទាល់។ កន្លងមកបងប្អូនមេក្រុមបក្សនៅក្នុងឃុំសាលាវិស័យយើង បានខិតខំបំពេញភារកិច្ចយ៉ាងសកម្ម ក្នុងការបម្រើប្រជាពលរដ្ឋថែរក្សាការសាមគ្គីភាពនិងពង្រឹងគ្រឹះរបស់បក្សនៅតាមមូលដ្ឋានយ៉ាងល្អប្រសើរបំផុតដែលដណ្តើមបានជោគជ័យក្នុងការបោះឆ្នោតមេឃុំនឹងនាយករដ្ឋមន្ត្រី។ទោះជាយ៉ាងក៏ដោយ ដើម្បីឱ្យការងារបក្សយើងកាន់តែមានប្រសិទ្ធភាពឆ្លើយតបបានទាន់ពេលវេលាទៅនឹងសំណូមពរនិងតម្រូវការជាក់ស្តែងរបស់បងប្អូនប្រជាពលរដ្ឋ សមាជិកសមាជិការរបស់គណបក្សយើង ។
នាឱកាសនោះឯកឧត្តមប្រធានបានកោតសរសើរចំពោះមេឃុំសាលាវិស័យដែលមានប្រជាប្រិយភាពនិងមានការគោរពស្រឡាញ់ពីថ្នាក់ដឹកនាំ និងបងប្អូនប្រជាពលរដ្ឋមានការជឿជាក់ក្នុងការបម្រើសេវា សាធារណៈ រួមទាំងអភិវឌ្ឍន៍មូលដ្ឋានប្រកបដោយភាពរីកចម្រើនដែលនៅតាមភូមិនីមួយៗ ទទួលបានសមិទ្ធផលគួរឱ្យកត់សម្គាល់ តាមរយៈការដឹកនាំដ៏ឈ្លាសវៃរបស់លោកមេឃុំរូបនេះឯកឧត្តមបណ្ឌិត ប្រធានក្រុមការងារចុះមូលដ្ឋានឃុំសាលាវិស័យ បានជំរុញនិងលើកទឹកចិត្តឱ្យបងប្អូនប្រជាពលរដ្ឋទូទាំងឃុំសាលាវិស័យបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដើម្បីបន្តឱ្យលោកមេឃុំដែលមានប្រជាប្រិយភាពរូបនេះដឹកនាំមូលដ្ឋានជាបន្តទៀត នៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ នាឆ្នាំ២០២៧ ខាងមុខនេះ។
ដោយក្នុងនោះឯកឧត្តមបណ្ឌិតបានសង្កត់ធ្ងន់ថា តាមរយៈរបាយការណ៍លោកមេឃុំសង្កេតឃើញថាឃុំសាលាវិស័យរបស់យើង មានការអភិវឌ្ឍលើគ្រប់វិស័យជាបន្តបន្ទាប់ក្រោមការយកចិត្តទុកដាក់ពីប្រមុខថ្នាក់ដឹកនាំនិងការដឹកនាំដ៏ឆ្លាតវៃរបស់លោកមេឃុំក្នុងការទំនាក់ទំនងកិច្ចការងារជាមួយដៃគូសហការនានាដើម្បីចូលរួមអភិវឌ្ឍន៍ប្រកបដោយភាពរីកចម្រើន ធ្វើឱ្យសេដ្ឋកិច្ចបងប្អូនប្រជាពលរដ្ឋមានលក្ខណៈល្អប្រសើរជាបន្តបន្ទាប់ដែលអាចជួយកាត់បន្ថយភាពក្រីក្រតាមរយៈការអភិវឌ្ឍនៅតំបន់មួយចំនួនដែលជួយឱ្យប្រជាពលរដ្ឋមានការងារធ្វើនឹងអាចរកប្រាក់ចំណូលបានសមរម្យក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។

ឯកឧត្តមហេង សំណាងប្រធានក្រុមការងារចុះមូលដ្ឋានឃុំសាលាវិស័យបានអំពាវនាវដល់មេគ្រួសារបក្ស ក៏ដូចជាបងប្អូនប្រជាពលរដ្ឋសូមចូលរួមថែរក្សាសន្តិសុខ ស្ថេរភាពនយោបាយ ការពារឱ្យបាននៅសន្តិភាពនិងត្រូវធ្វើយ៉ាងណា បន្តគាំទ្រ បោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំ សម្ដេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស និងជាប្រធានព្រឹទ្ធសភា និងសម្ដេចអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការដឹកនាំប្រទេសឱ្យមានសុខសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍលើគ្រប់វិស័យ រួមទាំងមានគេឈ្មោះលើឆាកអន្តរជាតិ។
ឮសូមបញ្ជាក់ថាការជួបសំណេះសំណាលជាមួយមេក្រុមបក្សនិងមេគ្រួសារបក្ស ក្នុងឃុំសាលាវិស័យដែលមានចំនួន១៩សាខាបក្សភូមិស្មើនឹង៦៤៣មេក្រុមបក្សដោយក្នុងនោះឯកឧត្តមប្រធានក្រុមការងារបានឧបត្ថម្ភដល់មេក្រុមបក្សម្នាក់ៗនូវថវិកាចំនួន៣ម៉ឺនរៀលនិងចំណាយផ្សេងៗមួយចំនួនទៀតសរុបចំនួន៨០លានរៀល៕
ដោយ ស៊ុម វណ្ណា





