លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញប្រគល់ផ្ទះថ្មីចំនួន ៦ខ្នង ជូនដល់ក្រុមគ្រួសារនៃវីរកងទ័ពពលី ក្នុងខេត្តតាកែវ
AKP តាកែវ ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦--







លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ចំនួន ៦ខ្នង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតី និងលោកជំទាវបណ្ឌិតផ្ទាល់ ជូនដល់ក្រុមគ្រួសារនៃវីរកងទ័ពពលីរស់នៅក្នុងទឹកដីខេត្តតាកែវ នាថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦។
បន្ថែមពីនេះដើម្បីជាការសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃ លោកជំទាវបណ្ឌិតក៏បាននាំយកមកជាមួយនូវអំណោយរបស់ សម្តេចធិបតី និងលោកជំទាវបណ្ឌិត មានដូចជាថវិកាសម្ភារៈប្រើប្រាស់ ស្បៀងអាហារ និងសម្ភារៈចាំបាច់ផ្សេងៗជូនដល់ក្រុមគ្រួសាររបស់វីរកងទ័ព។
រូបថត៖ ទំព័រហ្វេសប៊ុកសម្តេចធិបតី





