លោកជំទាវបណ្ឌិតសភាចារ្យ ភឿងសកុណា អញ្ជើញជាអធិបតី ពិធីផ្សព្វផ្សាយការរៀបចំផែនការសម្រាប់វត្តអារាមក្នុងឧទ្យានអង្គរ លើកទី១
AKP សៀមរាប ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦--







លោកជំទាវបណ្ឌិតសភាចារ្យ ភឿងសកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អញ្ជើញជាអធិបតី ពិធីផ្សព្វផ្សាយការរៀបចំផែនការសម្រាប់វត្តអារាមក្នុងឧទ្យានអង្គរលើកទី១ រសៀលថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦ ដោយមានការនិមន្ត និងអញ្ជើញចូលរួមពីសម្តេចព្រះពុទ្ធជ័យមុនីបណ្ឌិត ឃឹម សន សម្តេចព្រះសង្ឃនាយករងទី៣ សម្តេចព្រះព្រហ្មរតនមុនីពិន សែម ព្រះប្រធានថេរសភានៃព្រះពុទ្ធសាសនា នៅកម្ពុជា និងថ្នាក់ដឹកនាំជាច្រើនទៀត។
កម្មវិធីនេះផ្តោតសំខាន់ទៅលើការរៀបចំផែនការមេសម្រាប់វត្ដអារាមក្នុងឧទ្យានអង្គរ លើកទី១ មានវត្តចំនួន៥ គឺវត្តអង្គរខាងជើង វត្តអង្គរខាងត្បូង វត្តព្រះវិហារ៧ល្វែងវត្តព្រះអង្គគោកធ្លក និងវត្តព្រះឥន្ទទេព។
រូបថត៖ ឃុត សៅ





