រូបថតប្រចាំសប្តាហ៍៖ កសិករដាំទុរេននៅក្នុងខេត្តប៉ៃលិន រីករាយក្នុងការប្រមូលផលទុរេន សម្រាប់តម្រូវការទីផ្សារ
AKP ប៉ៃលិន ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦--








ដំណាំទុរេន បាននិងកំពុងពេញនិយមក្នុងការដាំដុះ នៅតាមបណ្តាខេត្តក្រុងនៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ ដោយឡែកនៅក្នុងខេត្តប៉ៃលិនវិញ មានប្រជាកសិករចំនួន ៨៦គ្រួសារ បានប្រកបរបរដាំទុរេន និងមានផ្ទៃដីដាំដុះ សរុប ចំនួន ១៩៤ហិកតា មានដើមទុរេន សរុបចំនួន ២៤ ៤០៧ដើម និងមានដើមទុរេន កំពុងប្រមូលផលប្រមាណ ៧ ៨៤០ដើម ហើយពួកគាត់បាននិងកំពុងរីករាយក្នុងការប្រមូលផលទុរេន សម្រាប់តម្រូវការទីផ្សារក្នុងពេលបច្ចុប្បន្ននេះ។
រូបថត៖ AKP-ប៉ៃលិន





