ឯកឧត្តម សាយ សំអាល់ អញ្ជើញបញ្ចូលសមាជិកគណបក្សក្រុងព្រះសីហនុ ជាង ២ ០០០នាក់
AKP ខេត្តព្រះសីហនុ ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦----
រសៀលថ្ងៃសុក្រទី៧ ខែសីហា ឆ្នាំ២០ ២៦ ឯកឧត្តម សាយ សំអាល់ សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាល ជាប្រធានក្រុមការងាររាជ រដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ អញ្ជើញជាអធិបតីបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជា ក្រុងព្រះ សីហនុ ចំនួន ២ ៧៩៧នាក់ នៅមជ្ឈ មណ្ឌលមង្គលសេដ្ឋាច័ន្ទ ស្ថិតនៅភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។

លោក សរ កក្កដា គណៈកម្មាធិការគណបក្សប្រជាជនក្រុងព្រះសីហនុ បានរាយការណ៍ស្តីពីភូមិសាស្ត្រក្រុង មាន៤ សង្កាត់ ស្មើនិង ១៥ភូមិ មានប្រជាព លរដ្ឋមានឈ្មោះបោះឆ្នោត ៥៥ ៧១០នាក់ មាន ការរិយល័យបោះឆ្ឆ្នោត ១១១ ។ គិតត្រឹមថ្ងៃទី៣១ ខែកក្កដា ២០២៦ គណបក្សក្រុងមានសមាជិក ៤១ ០០២នាក់ ប្រមាណ ៧៣.៦០ភាគរយ នៃចំនួនប្រជាពលរដ្ឋក្នុងបញ្ជីបោះឆ្នោត ហើយថ្ងៃនេះ ការ បញ្ចូលសមាជិកគណបក្សប្រជាជនក្រុងព្រះសីហនុ ចំនួន ២ ៧៩៧នាក់ ស្រី ១ ៤៨៣នាក់ ក្នុងនោះ សង្កាត់លេខ១ ចំនួន ១ ១៥០នាក់ ស្រី ៦៣៧នាក់ សង្កាត់២ ចំនួន ២៥០នាក់ ស្រី ១៣០នាក់ សង្កាត់លេខ៣ ចំនួន ៤១១នាក់ ស្រី ២០៥នាក់ និងសង្កាត់លេខ៤ ចំនួន ៩៨៦នាក់ ស្រី ៥១១នាក់ ។


ឯកឧត្តម សាយ សំអាល់ សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាល ជាប្រធានក្រុមការងាររាជ រដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ បានថ្លែងអំណគុណចំពោះលោក លោក ស្រី ដែលបានសម្រេចចិត្តចូលជាសមាជិកគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សមានភាពចាស់ទុំខាងនយោ បាយចំពោះជាតិ មាតុភូមិ និងប្រជាជន ហើយការជ្រើសរើសចូលរួមជីវភាពនយោបាយជា មួយគណបក្សប្រជាជនកម្ពុជា សរបញ្ជាក់ឪ្យឃើញពីគណបក្សប្រជា ជនដើលើវិថីត្រឹមត្រូវ ។ទន្ទឹមនោះ ឯកឧត្តម សមា ជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល បានធ្វើការវាយតម្លៃចំពោះប្រធានគណបក្សក្រុងព្រះសីហនុ បានកសាងសមាជិកគណ បក្សក្រុងជាបន្តបន្ទាប់ ព្រមទាំងជូនពរគណបក្សក្រុង ស្រុក នៃខេត្តព្រះសីហនុ ដែលបានឈលើមូលដ្ឋានដឹកនាំ អភិវឌ្ឍន៍ប្រទេសជាតិ មានការអភិវឌ្ឍរីកចម្រើន ។ ម្យ៉ាងទៀតការ សម្រេចចិត្តរបស់អស់ លោក លោកស្រីចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា មានទស្សនៈគិតគូរពីឧត្តមប្រយោជន៍ជាតិ យើងត្រូវហ៊ានជំនះដើរ តាមមាគ៌ាត្រឹមត្រូវរបស់គណបក្សដោយជ្រើស រើសមាគ៌ាដឹកនាំដ៏ត្រឹមត្រូវ និងការទទួលខុសត្រូវចំពោះប្រជាពលរដ្ឋ។ ហើយការបញ្ចូលសមាជិកថ្មីនាពេលនេះ កើតចេញពីសមិទ្ធផល និងការអភិវឌ្ឍឥតឈប់ឈររបស់ប្រទេសជាតិ និងចក្ខុវិស័យដឹកនាំដ៏វែងឆ្ងាយរបស់គណបក្សប្រជាជនកម្ពុជា ដែលកំពុងអនុវត្តនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដោយផ្តោតលើ ការកសាងមូលធនមនុស្ស ការពង្រឹងសេដ្ឋកិច្ចឌីជីថល លើកកម្ពស់ប្រសិទ្ធភាពរដ្ឋបាលសាធារណៈ និងការពង្រឹងអភិបាលកិច្ចល្អ គោលនយោបាយរបស់គណបក្សមានការទទួល ខុសត្រូវចំពោះប្រជាពល រដ្ឋ មានរចនាសម្ព័ន្ធរឹងមាំ និងមានសមត្ថភាពដឹកនាំប្រទេសរកសន្តិភាព ស្ថេរភាពនយោបាយ និងការរីក ចម្រើនសេដ្ឋកិច្ច៕


ដោយ៖ ងូ សុមុនី





