អ៊ីរ៉ង់ និងអូម៉ង់ ពិភាក្សាគ្នាអំពីថ្លៃដឹកជញ្ជូនពី ៣% ទៅ ៧% សម្រាប់ច្រកសមុទ្រហ័រមុស
AKP ភ្នំពេញ ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ -- តំណាងអ៊ីរ៉ង់ និងអូម៉ង់ កំពុងពិភាក្សាគ្នាអំពីការដាក់ចេញនូវថ្លៃសេវាដឹកជញ្ជូនសម្រាប់នាវានៅច្រកសមុទ្រហ័រមុស ចាប់ពី ៣% ដល់ ៧% នៃតម្លៃទំនិញដែលបានប្រកាស ក្នុងនាមជាផ្នែកមួយនៃកិច្ចចរចាដើម្បីស្តារប្រតិបត្តិការដឹកជញ្ជូនឡើងវិញ។
ភាគីអ៊ីរ៉ង់ទទូចឱ្យដាក់ចេញថ្លៃសេវាពី ៥-៧% ខណៈដែលអូម៉ង់ស្នើឱ្យមានអត្រាទាបជាង គឺ ៣%។ ទន្ទឹមនឹងនេះ សហរដ្ឋអាមេរិកប្រឆាំងយ៉ាងដាច់អហង្ការចំពោះថ្លៃសេវាណាមួយដែលត្រូវបង់ទៅឱ្យអ៊ីរ៉ង់សម្រាប់ការដឹកជញ្ជូនឆ្លងកាត់ច្រកសមុទ្រហ័រមុស។ រដ្ឋឈូងសមុទ្រពែរ្សក៏ទទូចថា ការទូទាត់ណាមួយដោយម្ចាស់នាវា ប្រសិនបើពួកគេត្រូវបានព្រមព្រៀងគ្នា ត្រូវតែជាការស្ម័គ្រចិត្តយ៉ាងម៉ឺងម៉ាត់៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ តាសស៍)





