សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោក ជំទាវ ឧបត្ថម្ភប្រេងឥន្ធនៈសម្រាប់ចាក់សាឡាងដឹកជញ្ជូនប្រជាពលរដ្ឋនិងសិស្សានុសិស្សឆ្លងកាត់ដងស្ទឹងសែននៅស្រុកសណ្ដាន់
AKP កំពង់ធំ ថ្ងៃទី ៧ ខែ សីហាឆ្នាំ២០២៦--ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជា ការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសណ្ដាន់នាព្រឹកថ្ងៃទី ០៧ខែសីហាឆ្នាំ២០២៦បាននាំយកប្រេងឥន្ធនៈចំនួន១២០០ លីត្រ ដែលជាអំណោយរបស់សម្ដេចមហាបវរអធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តាមរយៈឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរ ភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសណ្ដាន់ ប្រគល់ជូនប្រធានក្រុមប្រឹក្សាឃុំមានជ័យ ឃុំខ្លែង និងឃុំដងកាំបិត សម្រាប់ចាក់សាឡាងចំនួន ២ គ្រឿងដើម្បីដឹកជញ្ជូនប្រជា ពលរដ្ឋ និងសិស្សានុសិស្ស ធ្វើដំណើរឆ្លងកាត់ដងស្ទឹងសែន នៅក្នុងស្រុកសណ្ដាន់នៅកំពង់ចម្លង ឃុំមានជ័យ ស្រុកសណ្តាន់ខេត្តកំពង់ធំ ដោយមានការនិមន្តនិងអញ្ជើញចូលរួមពីព្រះសង្ឃ ប្រជាពលរដ្ឋ និងសិស្សានុសិស្សជាច្រើនអង្គ/អ្នក។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា កាលពីរដូវវស្សាឆ្នាំ ២០២៥ កន្លងទៅនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តាមរយៈឯកឧត្តមនួន ផារ័ត្នអភិបាលខេត្តកំពង់ធំបានឧបត្ថម្ភសាឡាងចំនួន ២ គ្រឿង ក្នុងនោះមួយគ្រឿងដាក់នៅឃុំមានជ័យ និងឃុំខ្លែងនិងចំនួន០១គ្រឿងទៀតដាក់នៅឃុំដងកាំបិត សម្រាប់ចម្លងសិស្សានុសិស្ស និងប្រជាជនទាំងបីឃុំដើម្បីសុវត្ថិភាពក្នុងការធ្វើដំណើរឆ្លងកាត់ដងស្ទឹងសែនដោយកន្លងមកការឆ្លងកាត់នៅទីនេះគឺធ្វើដំណើរដោយទូក និងកាណួតតូចៗ ហើយនៅក្នង ឱកឱកាសោះដែរ ឧត្ដមសេនីយ៍ទោ សោម ស៊ុន ក៍បានប្រគល់ប្រេងឥន្ធនៈជូនឃុំមានជ័យ និងឃុំខ្លែង មានចំនួន ៧០០ លីត្រ និងនៅឃុំដងកាំបិតមានចំនួន ៥០០ លីត្រ សម្រាប់ប្រើប្រាស់ក្នុងខែសីហា ឆ្នាំ ២០២៦ នេះ ។ ចំពោះការប្រើប្រាស់នៅខែកញ្ញា និងខែតុលា និងដោះស្រាយនៅពេលខាងមុខបន្តទៀតនិងបានផ្ដាំផ្ញើដល់អាជ្ញាធរដែនដី ព្រមទាំងក្រុមប ច្ចេកទេសបើកបរសាឡាងទាំងពីរគ្រឿង សូមបន្តថែរក្សាគ្រឿងសម្ភារៈបច្ចេកទេស និងការប្រើប្រាស់ប្រេងឥន្ធនៈឱ្យបានសម ស្រប ក្នុងការដឹកជញ្ជូនប្រជាពលរដ្ឋប្រកបដោយសុវត្ថិភាព និងស្មារតីទទួលខុសត្រូវខ្ពស់។

លោកស្រី ឡាក់ សៅចាន់ អភិបាលរង ស្រុក តំណាងលោក ស៊ិន វណ្ណវុឌ្ឍ អភិបាលស្រុកសណ្ដាន់ តំណាងឱ្យប្រជាពលរដ្ឋនៅឃុំខ្លែង ឃុំមានជ័យ និងឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ បានសូមគោរពថ្លែងអំណរគុណដល់ជ្រាលជ្រៅជាទីបំផុត ចំពោះសម្ដេចមហាបវរអធិបតី ហ៊ុន ម៉ាណែត និងលោកជំ ទាវ ព្រមទាំងឯកឧត្តមនាយឧត្តមសេនី យ៍ ម៉ៅ សុផាន់ ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកសណ្ដាន់ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ និងឧត្តមសេនីយ៍ទោ សោម ស៊ុន អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុក ដែលបានខិតខំប្រឹងប្រែងគ្រប់បែបយ៉ាងក្នុងការជួយដោះស្រាយនូវរាល់ការលំបាកនានា របស់ប្រជាជននៅក្នុងស្រុកសណ្ដាន់ នារយៈពេលកន្លងទៅនេះនិងសូមគោរពជូនពរសម្ដេច លោកជំទាវ ឯកឧត្តម អស់លោក លោកស្រីទាំងអស់ សូមទទួលបាននូវពុទ្ធពរទាំង ៤ ប្រការកុំបីឃ្លៀងឃ្លាតឡើយ៕

ដោយ៖ ស៊ុម វណ្ណា





