ឯកឧត្តម គន់ គីម អញ្ជើញប្រកាសតែងតាំងទីប្រឹក្សា គ.ជ.គ.ម.
AKP ភ្នំពេញ ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦--ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម) នៅរសៀលថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសតែងតាំងថ្នាក់ដឹកនាំ ជាទីប្រឹក្សានៃ គ.ជ.គ.ម ចំនួន ២រូប ។

ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី បានណែនាំដល់ទីប្រឹក្សា ទើបទទួលការតែងតាំងថ្មីគឺឯកឧត្តម សឿម សិរីរ័ត្ន និងលោកជំទាវ ជិន គឹមលីង មានឋានៈស្មើ អគ្គនាយក សូមអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួនឱ្យបានល្អប្រសើរទៅតាមគោលការណ៍កំណត់ និងបទបញ្ជា ។

លើសពីនេះ ឯកឧត្តម កិត្តិសង្គហបណ្ឌិត ក៏បានជំរុញដល់សមាសភាពថ្នាក់ដឹកនាំទាំងអស់ ត្រូវសហការយ៉ាងជិតស្និទ្ធ ហើយអនុវត្តតួនាទី និងភារកិច្ចដែលថ្នាក់ដឹកនាំប្រគល់ឲ្យមានប្រសិទ្ធភាពផងដែរ ៕

ដោយ ណយ នឿន (ប្រភព៖គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ)





