ឯកឧត្តម នេត្រ ភក្ត្រា ទទួលជួបចាងហ្វាងស្ថាប័ន VNA ដែលទើបចប់អាណត្តិ នៅកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦—







ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អនុញ្ញាតឱ្យលោក ហ្វ៊ិញ វ៉ាន់ថាវ (Huynh Van Thao) ចាងហ្វាងស្ថាប័នទីភ្នាក់ងារសារព័ត៌មានវៀតណាម (VNA) ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដែលបានបញ្ចប់បេសកកម្មការងារ ចូលជួបសំដែងការគួរសម និងជម្រាបលា ព្រមទាំងណែនាំ លោក ដូ ហ៊ុយប៊ិញ (Do Huy Binh) ដែលត្រូវបានតែងតាំងជាចាងហ្វាងថ្មី នាព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង រាជធានីភ្នំពេញ។
រូបថត៖ ខឹម សុវណ្ណារ៉ា





